Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαŸ…αžšαŸ 05 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 08:38 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Tabanata Festival
 → sam jui 05 @09:30 - :1100:
Les trois mousquetaires (film)
 → sam jui 05 @10:00 - :1130:
Alexandre le bienheureux
 → sam jui 05 @05:00 - :0630:
The Hellbounds (blues and folk)
 → sam jui 05 @07:00 - :0900:
Angel (film)
 → mer jui 09 @07:00 - :0900:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

ប្រសាទព្រះវិហារ៖ របត់​ថ្មី​សម្រាប់​អ្នក​ទេសចរ ស្នេហាជាតិខ្មែរ
αžŠαŸ„αž™ ឈាង បុប្ផា   
Convertir en PDF Version imprimable SuggΓ©rer par mail
11-04-2008

Preah Vihear / Cambodge / bonzes © John Vink/ Magnum

ព្រះវិហារ ៩ មិនា ២០០៨, មុនការមកដល់របស់អ្នកទេសចរ ខ្មែរ និង ថៃ

ព្រះសង្ឃរៀបចំសូត្រធម៌  ©John Vink/ Magnum

 

ប្រាសាទព្រះវិហារស្ថិតនៅក្នុងតំណាក់កាលរង់ចាំការដាក់បញ្ជូលទៅក្នុងបេតិក​ភណ្ឌពិភពលោក តាមរយៈអង្គការយូណេស្កូ។ ប៉ុន្តែ ប្រាសាទនេះ កំពុង​ស្ថិត​នៅ​ក្នុងស្ថានភាពដ៏តឹងតែងនិងការងប់ងល់រវាងភាគីទាំងសងខាងនៅ តាមព្រំដែន។ ជនជាតិថៃមកទស្សនាតំបន់ទេសចរណ៍មួយនេះច្រើនជាងគេ បំផុត តាមច្រកទា្វរ​របស់ប្រទេសខ្លួន  ក្នុងនាមជាអ្នកទេសចរសាមញ្ញ ដោយមិន ខ្វល់ថារ​មណីយដ្ឋាន​ដែលមានអាយុកាលរាប់រយសតវត្សនេះគឺជាកម្មសិទ្ធិរបស់ អ្នកណា​ឡើយ។ ប្រជាជនកម្ពុជាបានបង្ហាញពីភាពសេ្នហាជាតិ ដោយបន់ស្រន់ សូម​អោយ​នៅខែមិថុនាខាងមុននេះ ប្រាសាទព្រះវិហារដែលជាកម្មសិទ្ធិរបស់ កម្ពុជា​នឹងពិតជាត្រូវបានដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

 

ប្រាសាទព្រះវិហារត្រូវបានកសាងឡើងនៅលើកំពូលជួរភ្នំដងរែក និងជាកេរ្តិ៍ដំណែលដ៏មានតម្លៃបំផុត ប៉ុន្តែវាគឺជាកម្មវត្ថុនៃ ជម្លោះរវាង​ព្រះរាជាណាចក្រ ទាំងពីរ។ ផ្លូវក្រាលគ្រួសក្រហមដ៏ល្អមួយខ្សែ លែង មាន​ត្រឹម​ជើងភ្នំ។ ផ្លូវឡើងភ្នំ ពោរពេញដោយគ្រួសមួយខ្សែចាប់ផ្តើមមានបន្ត ហើយពេល​ឡើងដល់ជើងភ្នំ ប្រាសាទ គេឃើញមានផ្លាកសញ្ញារបស់ទីភ្នាក់ងារដោះមីន Halo Trust បង្ហាញ ពីសញ្ញាគ្រោះថ្នាក់ ដោយបញ្ជាក់ថាមិនត្រូវចាក​ចេញ​ឆ្ងាយ​ពីផ្លូវដើរដែលត្រូវបត់ បែនច្រើននេះទេ។ គេយល់យ៉ាងច្បាស់ថាហេតុអ្វីបាន​ជា​មានមនុស្សចូលមក កាន់ប្រាសាទតាមច្រកប្រទេសថៃច្រើនជាង...

តាំងពីព្រលឹមភ្លឺស្រាងៗ គេឃើញមានស្រមោលមនុស្សប៉ុន្មាននាក់ ដើរឡើងភ្នំ  ដោយឈប់ម្តងម្កាល ដើម្បីសម្រាកដកដង្ហើម។ ស្រមោលនោះគឺជាស្រមោល របស់ព្រះសង្ឃប៉ុន្មានអង្គ។ បន្ទាប់ពីបានមកដល់ ព្រះសង្ឃបានដើរព័ទ្ធជុំវិញ ខ្លោងទ្វារចូលប្រាសាទ ក្នុងសភាពហត់នឿយគួរសម ដោយមានពាក់ខ្សែក្រវ៉ាត់ សុវត្ថិភាពពណ៌ក្រហមជាប់ខ្លួន។ ព្រះសង្ឃស្គាល់ផ្លូវ នៅក្រោយប្រាសាទ ដែល ជាកន្លែងសូត្រភាវនាធម៌យ៉ាងស្ងប់ស្ងាត់ល្អ។

ខ្មែរនៅសមរភូមិមុខ
ដោយសារតែសង្រ្គាមស្លាបប៉ាកា ទាក់ទងនឹង «អត្តសញ្ញាណ» របស់ប្រាសាទ នេះបានវិលត្រលប់មកវិញ ប្រជាជនកម្ពុជាបានចាប់ផ្តើមនាំគ្នាមកទស្សនា ប្រាសាទព្រះវិហារឡើងវិញ។ អ្នករស់នៅភ្នំពេញម្នាក់ឈ្មោះ គង់ វណ្ណឌី មកដើរ កំសាន្តជាមួយនឹងក្រុមគ្រួសារ។ នេះមិនមែនជាលើកទីមួយរបស់គាត់ទេ។ នៅ ពីមុនព្រះនៅតាមជញ្ជាំងប្រាសាទ  គាត់បន់ស្រន់ព្រះជាម្ចាស់សូមជួយអោយ ប្រាសាទត្រូវបានទទួលស្គាល់ថាជាកម្មសិទ្ធិរបស់ជនជាតិខ្មែរ។ គាត់មាន ប្រសាសន៍តិចៗថា «ប្រាសាទនេះត្រូវបានកសាងឡើងដោយបុព្វបុរសរបស់ យើង។ គ្មានប្រទេសណាមួយអាចមកទាមទារយកពីយើងបានឡើយ!»។  បន្ទាប់មកគាត់ក៏បានឈប់ភាវនា។
នៅឆ្នាំ២០០៣ ព្រះសង្ឃព្រះនាម ខាន់ យុន បាននិមន្តមកគង់នៅជើងភ្នំជា ទីសក្ការៈនេះ ដែលមានកំពស់ពីវាលទំនាបខាងទឹកដីកម្ពុជាប្រមាណ៥០០ម៉ែត្រ ។ ព្រះអង្គមានសង្ឃដីកាដោយសង្កេតឃើញថាអ្នកដែលមកទស្សនា រមណីយដ្ឋានជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នេះបានបង្ហាញអោយឃើញពីទឹកចិត្តសេ្នហា មាតុភូមិរបស់ខ្លួន។ «ខ្ញុំបានលឺពួកគេមកបន់ស្រន់សូមអោយប្រាសាទនេះនៅតែ ជាបេតិកភណ្ឌរបស់ខ្មែរ។ វាគឺរឿងធម្មតា យើងមិនចង់បាត់បង់ប្រាសាទរបស់ យើងឡើយ!»។

 បូជនីយដ្ឋាន
ប៉ុន្តែ អនាគតប្រាសាទមួយនេះមិនមែនជាការព្រួយបារម្ភតែមួយមុខគត់​សម្រាប់ ពុទ្ធបរិស័ទទាំងនេះនោះទេ។ អ្នករកស៊ីជួញដូរដីធ្លី និងអាជីវករ បាន នាំគ្នាមករមណីយដ្ឋាននេះយ៉ាងច្រើនកុះករ ដើម្បីប្រគេនចង្ហាន់និង ធូបដល់​ព្រះសង្ឃ ដើម្បីសុំអោយមុខជំនួញរបស់ពួកគេចេះតែកាក់កបឡើងៗ។  នៅទីនោះ ការបែរបន់មានគ្រប់យ៉ាង។

អាចារ្យម្នាក់ឈ្មោះ សុខ បានអោយដឹងថា«ប្តីប្រពន្ធមួយគូរដែលប្រាថ្នាចង់បាន កូន បានមកបន់ស្រន់​នៅ​ទីនេះ ហើយក្រោយមក ខ្ញុំក៏បានឃើញពួកគេត្រលប់ មកម្តងទៀត ដើម្បី​អរគុណព្រលឹងម្ចាស់ទឹកម្ចាស់ដីដែលបានប្រទានបុត្រតាម ការបន់ស្រន់របស់​ពួកគេ...»

ជនជាតិថៃមានចំនួនច្រើន
រៀងរាល់ចុងសប្តាហ៍ ចាប់ពីម៉ោងប្រាំបីព្រឹកទៅ គេសង្កេតឃើញមានជនជាតិ ថៃចូលមកទស្សនាជាហូរហែរ ដោយធ្វើដំណើរតាមផ្លូវកៅស៊ូពីប្រទេសគេមក  ឆ្ពោះសំដៅទៅកាន់ប្រាសាទដែលជាកេរ្តិ៍តំណែលជាទីសក្ការៈ រួចបន្តដំណើរ តាមទ្រូងថ្នល់និងជណ្តើរឡើងទៅកាន់ប្រាសាទ។ ពួកគេធ្វើដំណើរមកកាន់ តំបន់ក្បែរព្រំប្រទល់ពួកគេនេះ យ៉ាងច្រើនកុះករ ប្រហែលជា២០០នាក់ រៀង រាល់ថ្ងៃចុងសប្តាហ៍។ ពួកគេត្រូវបង់ប្រាក់ចំនួន ៥០បាត (១,៥ដុល្លារ) សម្រាប់ ថ្លៃចូលទស្សនា រីឯជនបរទេសត្រូវបង់១០ដុល្លារ។ ជានិច្ចកាល ពួក​គេមក ដើរកំសាន្តជាលក្ខណៈគ្រួសារ។

លោក សម ឆាយ អ្នកនាំភ្ញៀវជនជាតិថៃម្នាក់ ទទួលស្គាល់ថាលោកមិនសូវជា ខ្វល់ខ្វាយក្នុងការបញ្ជាក់ប្រាប់ភ្ញៀវរបស់គាត់ ថាតើប្រាសាទនេះគឺជាកម្មសិទ្ធិ របស់ប្រទេសណាឡើយ។ លោកបាន​កែ​តម្រូវថា «វាហាក់បីដូចជាលឿនពេក  ដែលនិយាយថា...ខ្ញុំមិនដែលអានប៉ះ ចំសៀវភៅប្រវត្តិសាស្រ្តណាមួយ រឺក៏បាន ឃើញនៅក្នុងផែនទី  ដែលបាន​បញ្ជាក់​ថាប្រាសាទនេះគឺជាកម្មសិទ្ធិរបស់ ប្រទេសកម្ពុជាឡើយ»។ លោកផ្តល់​ដំបូន្មានថា «ប្រសិនជាប្រាសាទនេះសិ្ថតនៅ ក្នុងទឹកដីរបស់កម្ពុជា ដូច្នេះ គេត្រូវ​តែធ្វើការជួសជុលវាឡើងវិញ! ខ្ញុំជួបការ លំបាកក្នុង​ការនាំភ្ញៀវមក​ទស្សនានៅទីនេះ ព្រោះប្រាសាទមានសភាពចាស់ ទ្រុឌទ្រោម ហើយកន្លែងខ្លះមានគ្រោះថ្នាក់ទៀតផង »។

លោក រស់ ហេង អ្នកទទួលខុសត្រូវច្រកព្រំដែនខេត្តព្រះវិហារតាំងពីឆ្នាំ ២០០៧មក បានរៀបរាប់ថា នៅពេលដែលលោកចូលកាន់តំណែងបាន រយៈពេលមួយខែ អាជ្ញាធរថៃបានសម្រេចចិត្តបិទច្រករយៈពេលមួយសប្តាហ៍  ដោយសារតែមានការមិនពេញចិត្ត ចំពោះការហាមឃាត់ទាហានរបស់ពួកគេ ចូលមកទស្សនាប្រាសាទ។ លោកបានប្រឆាំងតបថា «យើងមិនអនុញ្ញាតិអោយ ទាហានស្លៀកពាក់ឯកសណ្ឋានចូលមកកាន់​រមណីយ​ដ្ឋាន​ទេសចរណ៍ជាដាច់ ខាត»។ វត្តមានរបស់ទាហានទាំងនោះអាច​នឹងបង្កការភិត​ភ័យក្នុងចំណោមភ្ញៀវ ទេសចរ។ ប្រសិន ពួកគេចង់មក​ទស្សនា​ប្រាសាទ ពួកគេត្រូវស្លៀកពាក់ជាជន ស៊ីវិលធម្មតា!»។ លោកបន្ថែម​ដោយ​ចង់ឡកឡើយថា «ភាគីថៃបិទបើកច្រកទ្វារ តាម តាមតែទំនើងចិត្តរបស់​គេ...យើងមិនភ័យព្រួយអ្វីទាំងអស់។ យើងនៅតែ មានអ្នកទេសចរចូលមក​ទស្សនា!»។

ប៉ុន្តែ លោកទទួលស្គាល់ថា ផ្លូវចូលទៅកាន់ប្រាសាទខាងភាគីកម្ពុជា មាន សភាពពិបាក ហើយអ្នកទេសចរខ្មែរមិនមានចំនួនច្រើនដូចជាអ្នកទេសចរថៃ នោះទេ។ ប៉ុន្តែ គម្រោងអភិវឌ្ឍន៍តំបន់មួយកំពុងតែដំណើរការ ដោយទទួល ខុសត្រូវដោយអាជ្ញាធរជាតិខេត្តព្រះវិហារ។

អ្នកស្រីវណ្ណឌី សំណូមថា «ជាបឋម គេត្រូវរៀបចំធ្វើការបោសសំអាត រមណីដ្ឋាន។ ធ្វើដូច្នេះ ប្រជាជនកម្ពុជាអាចនឹងទទួលស្គាល់តម្លៃកេរ្តិ៍តំណែល មួយនេះ!»។ ប្រសិនជារមណីយដ្ឋាននេះត្រូវបានដាក់បញ្ជូលដោយអង្គការ យូណេស្កូ យើងសង្ឃឹមថាការងារអភិវឌ្ឍន៍ពិតប្រាកដមួយនឹងត្រូវចាប់ផ្តើម ដំណើរការ។

 

 


ពិតជាកើតនៅ ចុងកៅស៊ូ?
ឈ្មោះពិតរបស់ទារកនេះ គឺ ប៊ុន យ៉ាលីន ប៉ុន្តែនៅទីនេះ គ្រប់គ្នាហៅវាថា ចុង កៅស៊ូ ដែលមានន័យមួយពាក្យៗថា «ចុងផ្លូវកៅស៊ូ»។ ក៏ព្រោះ​តែ​យ៉ាលីនកើត នៅព្រំប្រទល់កម្ពុជា-ថៃ។ អ្នកស្រី ទូច ណាតាលី ម្តាយរបស់​ទារកនេះបានរៀប រាប់ថានៅពេលដែលគាត់ឈឺពោះកាន់តែខ្លាំង គាត់ក៏​ទៅជួបអ្នកយាមនៅ តាម​ច្រក​ព្រំដែនថៃ សុំការអនុញ្ញាតិឆ្លងទៅក្នុងទឹកដីថៃ ដើម្បីសម្រាល កូនជា​មួយនឹង​គ្រូពេទ្យចំណានៗ។ ស្រ្តីជាម្តាយវ័យ​ក្មេងរូបនេះរម្លឹកថា  «ពេលនោះ យប់កាន់​ជ្រៅ ប៉ុន្តែ គេមិនខ្វល់អ្វីទាំងអស់។ គេបាននិយាយថា គេ នឹងមិន​អនុញ្ញាតិ​អោយខ្ញុំឆ្លងកាត់ដាច់ខាត! នេះគឺពិតជាការសងសឹក ព្រោះ នៅ ពេលថ្ងៃ ខាងភាគីកម្ពុជាហាមឃាត់ទាហានថៃចូលទស្សនាប្រាសាទ»។ អ្នកស្រី ត្រូវ​សម្រាល​បុត្រតែម្នាក់ឯង ក្រោមពន្លឺព្រះច័ន្ទ នៅចុងផ្លូវក្រាលកៅស៊ូ នៃប្រទេសថៃ ដែលលាតសន្ធឹងរហូតដល់ច្រកព្រំដែន។ សព្វថ្ងៃនេះ យ៉ាលីន  មានអាយុ២ខែ ហើយទារកម្នាក់នឹងត្រូវទទួល ការសន្យាមួយដ៏ធ្ងន់ធ្ងរ។ ម្តាយ ទារកបានទស្សន៍ទាយយ៉ាងម៉ឹងម៉ាត់ថា «វាកើតមកទាំងលំបាក នៅក្នុងទឹកដី ប្រទេសថៃ។ នៅពេលធំឡើង វានឹងត្រូវទាមទារយកទឹកដីនេះដែលជា របស់យើងមកវិញ!»។

 

 

 



កេរ្តិ៍តំណែលផ្សេងៗទៀត...
អ្នកលក់អាវយឺតស្រីម្នាក់ លក់ក្បែរប្រាសាទព្រះវិហារបានទាមទារថា «អស់មួយ ពាន់រៀល លោក!»។ បុរសម្នាក់នេះមានការរុញរាក្នុងការចំណាយ ព្រោះលោក មិនទាន់បានទិញរបស់អ្វីបន្តិចសោះ តែមានការភ្ញាក់ផ្អើលចំពោះការទាមទារ របស់ស្រ្តីអ្នកលក់ម្នាក់នេះ។ អ្នកលក់បានចង្អុលទៅកាន់បន្ទប់ទឹកដែលគាត់ទើប តែចេញអម្បាញ់មិញនេះ។ ដើម្បីបញ្ចុះបញ្ចូលអោយបុរសម្នាក់នោះបង់ប្រាក់  គាត់បានបន្ថែមទៀតថា «នៅទីនេះ ទឹកមានតម្លៃថ្លៃណាស់!»។ បុរសបាន បដិសេធ ដោយអះអាងថា គាត់មិនបានប្រើទឹកទេ។ អ្នកលក់បន្តឹងសរសៃកថា  ប្រាក់ត្រឹមតែមួយពាន់រៀល អាចចាប់ខ្លួន។ ដោយខ្លាចមានរឿងកាន់តែធ្ងន់ធ្ងរ ជាងនេះ បុរសនោះក៏បង់ប្រាក់ទាំងមិនពេញចិត្ត។ បង្គន់អនាម័យមានបី គឺជា របស់ដែលនៅសេសសល់តែមួយគត់ដែលសាងសង់ដោយជនជាតិថៃ  នៅពេលដែលពួកគេគ្រប់គ្រងរមណីយដ្ឋាននេះ។ ប្រជាជនកម្ពុជា យល់ព្រមរក្សាបង្គន់ទាំងនោះទុក។ អ្វីដែលនៅសេសសល់ផ្សេងទៀតត្រូវបាន កំទេចចោល ដើម្បីលុបស្លាកស្នាមចោលទាំងអស់។  

 


ប្រវត្តិសាស្រ្តខ្លះៗ
ប្រាសាទព្រះវិហារត្រូវបានកសាងឡើងចាប់ពីស.វទី ៩ដល់ស.វទី១២ និងត្រូវ បានគ្រប់គ្រងដោយប្រទេសថៃ ចាប់ពីឆ្នាំ១៩៤៩ដល់ឆ្នាំ១៩៥២។ នៅថ្ងៃទី ១៥  មិថុនា ១៩៦២ តុលាការអន្តរជាតិទីក្រុងឡាអេ បានចេញសាលដីកាថា ប្រាសាទគឺជាអធិបតេយ្យភាពរបស់កម្ពុជា។ ចាប់តាំងពីឆ្នាំ២០០១មក  ប្រទេសកម្ពុជា បានធ្វើការស្នើសុំដាក់បញ្ជូលប្រាសាទនេះទៅក្នុងបញ្ជី បេតិកភណ្ឌមនុស្សជាតិ តាមរយៈអង្គការយូណេស្កូ។ នៅឆ្នាំ២០០៧  ប្រាសាទនេះត្រូវបានទទួលស្គាល់ដោយគោរពទៅតាមលក្ខខ័ណ្ឌជាសកល  ប៉ុន្តែលោកPhilippe Delanghe ប្រធានអង្គភាពវប្បធម៌នៃការិយាល័យកម្ពុជា យូណេស្កូ បានលើកឡើងថា គេបានស្នើអោយអាជ្ញាធរកម្ពុជារៀបចំ  «របាយការណ៍លំអិតស្តីពីដំណាក់កាលនីមួយៗនៃវិធីសាស្រ្តគ្រប់គ្រង រមណីដ្ឋានមួយនេះ»។ របាយការណ៍នេះត្រូវបានដាក់កាលពីចុងខែមករា នៅ  គណៈកម្មការបេតិកភណ្ឌ បេតិកភណ្ឌពិភពលោក។ រាល់ព័ត៌មានបំពេញបន្ថែម ទាក់ទងនឹងសំណុំឯកសារដែលគណៈកម្មការត្រូវការនឹងបញ្ជូល ទៅការិយាល័យអោយបានមុនថ្ងៃទី ១៥ ឧសភា ។ សេចក្តីសម្រេចស្តីការដាក់ បញ្ជូលប្រាសាទព្រះវិហារនឹងត្រូវប្រកាសនៅថ្ងៃទី ៤-៥ ខែកក្កដា នៅ កេបិច។

 

Ka-set.info