|
ទទួលព័ត៌មានតាមអីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ααα ឈាង បុប្ផា | | | 23-05-2008 | 
© John Vink / Magnum នៅប្រទេសកម្ពុជា សាស្រ្តាចារ្យថ្នាក់ឧត្តមសិក្សាតែងតែឈឺក្បាល អស់សង្ឃឹម រឺធ្វើសញ្ញាដៃ ក្នុងន័យអោយពិន្ទុសូន្យដល់សិស្ស នៅពេលដែលគេសួរទៅកាន់ពួកគាត់ទាក់ទងនឹងកំរិតយល់ដឹងភាសាខ្មែររបស់និស្សិត។ ក្បួនច្បាប់ភាសាខ្មែរសព្វថ្ងៃនេះមិនត្រូវបានគេគោរពដិតដល់នោះទេ ព្រោះថាភាសាខ្មែរមិនទាន់មានឯកភាពគ្នា ដោយប្រើប្រាស់លាយឡំជាមួយនឹងពាក្យបរទេស និងត្រូវបានយកទៅប្រើខុស ដោយក្មេងៗ ក៏ដូចជានៅក្នុងសារព័ត៌មាន ពាក្យផ្សព្វផ្សាយពាណិជ្ជកម្ម។ មានតែក្រុមអភិរក្សថ្នាក់ឧត្តមសិក្សាប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានវាយតម្លៃថានេះគឺជាការប្រមាថដ៏ធំមួយចំពោះភាសាជាតិ។ ការអំពាវនាវរបស់ពួកគេទាំងនេះមិនត្រូវបានសាធារណៈជនចាប់អារម្មណ៍ប៉ុន្មាននោះទេ ដោយសារតែសេដ្ឋកិច្ចទីផ្សារបច្ចុប្បន្ននេះត្រូវការប្រើប្រាស់ភាសាអង់គ្លេសដែលជាភាសានាំមុខ។
លោកហែម បូរិទ្ធិ សាស្រ្តាចារ្យភាសាខ្មែរនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលជាគ្រឹះស្ថានសិក្សាដ៏មានកិត្យានុភាពមួយនៅទីក្រុងភ្នំពេញ បានប្រមូលឯកសារពីកូនសិស្ស ដែលមានកំហុសអក្ខរាវិរុទ្ធនិងវាក្យសម័្ពន្ធយ៉ាងច្រើន ។ តាមការយល់ឃើញរបស់គាត់ ទិន្នាការនេះមិនមានការផ្លាស់ប្តូរអោយបានល្អប្រសើរជាងមុននោះទេ។ សូម្បីតែ សៀវភៅមេរៀន រឺសៀវភៅសរសេរជាភាសាខ្មែរ ក៏មិនអាចជៀសផុតពីកំហុសឆ្គង ដែលត្រូវបានអ្នកទុទិដ្ឋនិយមបំផុតចាត់ទុកថាជាការចូលរួមចំណែក«បំផ្លាញ» ភាសាខ្មែរ។
លោកគ្រូសំដែងការសោកស្តាយថា «ខ្ញុំធ្វើជាគ្រូបង្រៀនរយៈពេល២០ឆ្នាំមកហើយ ខ្ញុំយល់ឃើញថាកំរិតយល់ដឹងភាសាខ្មែរបានថយចុះ។ កូនសិស្សមិនខ្វល់នឹងបញ្ហាកំហុសអក្ខរាវិរុទ្ធទេ។ សិស្សានុសិស្សចំនួនពីរភាគបីបានប្រព្រឹត្តកំហុសដែលមិនអាចអត់អោនអោយបាន។ ពួកគេមិនមានមូលដ្ឋានគ្រឹះរឹងមាំខាងភាសាតាំងពីថ្នាក់តូចមក»។
តើជាកំហុសគ្រូបង្រៀនរឺ? សិស្សរៀនថ្នាក់ទី១០ម្នាក់បានទទួលស្គាល់កំហុសរបស់ខ្លួនក្នុងការប្រើប្រាស់ភាសាកំណើតខ្លួន មិនបានត្រឹមត្រូវ ប៉ុន្តែ គេបាននិយាយការពារខ្លួនឯងថា វាមិនមែនជាកំហុសរបស់សិស្សតែម្នាក់ឯងនោះទេ។ យុវសិស្សរូបនេះបានបញ្ជាក់ថា «គ្រូភាសាខ្មែររបស់ពួកយើងមិនសូវជាមកបង្រៀនអោយបានទៀងទាត់នោះទេ។ ម្យ៉ាងវិញទៀត ពេលដែលគាត់មកបង្រៀន គឺគាត់គ្រាន់តែមកអានមេរៀន ដោយធ្វើយ៉ាងណាអោយឆាប់ចប់មេរៀនតាមកម្មវិធីសិក្សាដែលបានកំណត់។ លើសពីនេះ គាត់មិនជួយរៀបចំវិន័យក្នុងថ្នាក់រៀនទេ។ នៅពេលគ្រូកំពុងពន្យល់ សិស្សជជែកគ្នាលាន់គងរំពងពេញបន្ទប់រៀន វាមានការលំបាកណាស់ក្នុងការស្តាប់លឺការពន្យល់របស់គាត់ ។
ការបង្រៀនវេយ្យាករណ៍និងសរសេរតាមអាន គឺជាកម្មវិធីសិក្សារបស់ថ្នាក់ក្រោម។ លោក ហែម បូរិទ្ធិ បានពន្យល់ថាគ្រូបង្រៀននៅថ្នាក់ខ្ពស់ យល់ឃើញថាវាមិនមានភាពចាំបាច់នោះទេ ដែលត្រូវត្រលប់មកបង្រៀនមេរៀនដែលសិស្សធ្លាប់រៀនសូត្រហើយនោះទេ។ លោកបានបន្ថែមទៀតថា «លំហាត់មេរៀនទាំងនេះមិនចេញនៅពេលប្រលងទេ ដូចនេះ មិនមានសិស្សណាម្នាក់សុំអោយពួកគាត់បង្រៀនពិសេសលើមុខវិជ្ជានេះទេ។ «យើងបានឃើញពីផលប៉ះពាល់នៃការកែប្រែកម្មវិធីសិក្សា ដែលផ្តួចផ្តើមធ្វើឡើងកាលពីឆ្នាំ១៩៩៦ ដោយក្រសួងអប់រំ ដែលក្នុងនោះ ការបង្រៀនអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ត្រូវបានកាត់ចេញពីកម្មវិធីសិក្សា។
កម្មវិធីសិក្សាថ្មីដែលមិនមានការគាំទ្រជាឯកច្ឆ័ន លោកអៀង សារិទ្ធិ សាស្រ្តាចារ្យភាសាខ្មែរថ្នាក់ទី៨ បានតវ៉ាប្រឆាំងនឹងការកាត់បន្ថយម៉ោងបង្រៀនភាសាខ្មែរ ពី៦ម៉ោង មកត្រឹម៤ម៉ោងក្នុងមួយសប្តាហ៍ នៅអនុវិទ្យាល័យ។ លោកគ្រូបានគូសបញ្ជាក់ថា «ជាលទ្ធផល គេបង្រៀនអោយបានលឿនដើម្បីអោយតាមទាន់កម្មវិធីសិក្សា ដោយមិនមានពេលវេលាដើម្បីរម្លឹកមេរៀនចាស់ៗនោះទេ។ ជានិច្ចកាល សិស្សមិនសូវជាយល់ រឺមិនយល់តែម្តង។»
អ្នកស្រី ទុន សាអ៊ឹម ប្រធាននាយកដ្ឋានស្រាវជ្រាវ និងគរុកោសល្យ នៃក្រសួងអប់រំ គាំទ្រកម្មវិធីសិក្សាថ្មីយ៉ាងដាច់ណាត់ ព្រោះអ្នកស្រីយល់ឃើញថា កម្មវិធីនេះមិនបានបញ្ឈប់ការបង្រៀនសរសេរតាមអាន និងលំហាត់វាក្យសម្ព័ន្ធនោះទេ។ លោកស្រីប្រធានបានពន្យល់ថា កម្មវិធីសិក្សាថ្មីដែលមានលក្ខណៈ«ងាយស្រួលជាងមុន» បានបញ្ចប់នូវវិធីសាស្រ្តបង្រៀនកាលពីមុន ដោយសង្កត់ធ្ងន់ទៅលើការចូលរួមរបស់សិស្ស តាមរយៈការស្តាប់ និង ការនិយាយ។ «បន្ទាប់មក លោកគ្រួអ្នកគ្រូជាអ្នកកែកំហុសអក្ខរាវិរុទ្ធរបស់សិស្ស។ ប៉ុន្តែ តើគេត្រូវធ្វើដូចម្តេច ប្រសិនជាគ្រូឈប់ ច្រើនជាងការកំណត់របស់ក្រសួង និងមិនសូវជាម៉ឹងមាត់ក្នុងការបង្រៀន?»
វាមិនមានភាពចាំបាច់នោះទេ ដែលមកនិយាយរិះគន់សៀវភៅសិក្សានៅចំពោះមុខអ្នកស្រី តុន សាអ៊ឹម ព្រោះថាអ្នកស្រីបានវាយតម្លៃថាខ្លឹមសារមេរៀនទាំងនោះ «ល្អ»។ អ្នកស្រីទទួលស្គាល់ថា មានកំហុសអក្ខរាវិរុទ្ធខ្លះៗដោយសារការវាយពុម្ពច្រឡំ «ប៉ុន្តែ វាគឺជាករណីមួយដែលកើតមានឡើងញឹកញាប់នៅក្នុងសៀវភៅដែលបោះពុម្ព ដោយក្រុមឯកជន ដែលមិនមានការឆ្លងត្រួតពិនិត្យនៅក្រសួង»។ អ្នកស្រីបានបន្ថែមទៀតថា ប្រឈមមុខនឹងការខ្វះខាតឯកសារជាភាសាខ្មែរក្នុងការស្រាវជ្រាវរបស់សិស្ស អាជ្ញាធរបានសម្រេចចិត្តទុកហាមឃាត់ការបោះពុម្ពនេះ។
ភាសាខ្មែរបង្ហាញខ្លួនយ៉ាងលំបាកនៅសម័យសង្រ្គាម «ប្រសិនជាសិស្សម្នាក់រៀនពូកែ គឺដោយសារតែសិស្សម្នាក់នោះឆ្លាត។ ប៉ុន្តែ ប្រសិនជាសិស្សប្រលងធ្លាក់វិញ វាគឺជាកំហុសរបស់គ្រូបង្រៀន!» ប្រយោគមួយឃ្លានេះ ត្រូវបានគេនិយាយជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា ដែលសឹងតែក្លាយទៅជាសុភាសិតមួយឃ្លាទៅហើយ។ សង្គមបានទម្លាក់កំហុសមកលើគ្រូបង្រៀន។ បន្ទាប់មក គ្រូបង្រៀនបានរិះគន់ប្រព័ន្ធអប់រំ រឺមាតាបិតាដែលមិនបានដើរតួនាទីជាអ្នកជួយអប់រំកូននៅផ្ទះ។ លោក ព្រំ មុល អនុប្រធានគណកម្មាធិការជាតិភាសាខ្មែរ ដែលជាស្ថាប័នមួយស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមបញ្ចេញមតិយោបល់ទាក់ទងនឹងបញ្ហាទាំងនេះ។ សម្រាប់រូបលោក ការបង្រៀនភាសាខ្មែរមិនបានល្អនេះអាចបណ្តាលមកពីបញ្ហាសង្រ្គាមរ៉ាំរៃជាងពីរទសវត្សនៅក្នុងប្រទេស និងជាពិសេសរបបខ្មែរក្រហម។ «ខ្មែរក្រហមបានសម្លាប់អ្នកចេះដឹងជាច្រើន អ្នកដែលមកធ្វើជាគ្រូបង្រៀនជំនាន់ក្រោយរបបនេះ មិនសូវមានចំណេះដឹងជ្រៅជ្រះនោះទេ។ ប៉ុន្តែ យើងគ្មានជម្រើសនោះទេ ព្រោះយើងមិនមានធនធានមនុស្សគ្រប់គ្រាន់ដើម្បីស្តារប្រទេសឡើយ។ ដូចនេះ អ្នកទាំងនោះបានផ្ទេរចំណេះដឹងទាបរបស់គាត់មកគ្រូបង្រៀនសព្វថ្ងៃបន្ត។» សិស្សថ្នាក់ទី៧ម្នាក់ឈ្មោះសុផល បាននិយាយថា ខ្លួនទើបតែបានដឹងថាពាក្យមួយខុស ប៉ុន្តែ គេធ្លាប់បានរៀនសរសេរពាក្យនេះជាច្រើនដងនៅក្នុងថ្នាក់រៀនតូចដោយគ្មានគ្រូណាម្នាក់លើកឡើងពីកំហុសនេះឡើយ។ គ្រូបង្រៀនរបស់ខ្ញុំបានអោយពិន្ទុសូន្យ ព្រោះខ្ញុំសរសេរពាក្យ «ជៀស» នឹង «ជ»តែគ្រូរបស់ខ្ញុំថា«ជៀស»ត្រូវប្រកបនឹងអក្សរ «ច» គឺ «ចៀសវាង»។
បច្ចុប្បន្ននេះ លោកគ្រូអ្នកគ្រូភាសាខ្មែរក៏នៅតែមានចំនួនមិនគ្រប់គ្រាន់។ លោកនាយករងអនុវិទ្យាល័យនៅទីក្រុងភ្នំពេញមួយរូបបានលើកឡើងថា «នៅពេលដែលគ្រូណាម្នាក់មិនអាចមកបង្រៀនបាន គេមិនអាចរកគ្រូមកជំនួសបាននោះទេ។» ប៉ុន្តែ សម្រាប់លោក ព្រំ មុល កំហុសអក្ខរាវិរុទ្ធមិនមែនជារឿងអាទិភាពដែលត្រូវដោះស្រាយនោះទេ។ លោកសំដែងការសោកស្តាយចំពោះភាពមិនចុះសម្រុងគ្នាក្នុងភាសាខ្មែរ និងកង្វះខាតកម្មវិធីសិក្សាច្បាស់លាស់។
សារៈសំខាន់នៃភាសាបរទេស ប្រសិនជាសុផល រីករាយចង់ពង្រឹងភាសាខ្មែររបស់ខ្លួន មិត្តភក្តិរបស់គេបានណែនាំអោយគេទៅរៀនភាសាបរទេសវិញ ដែលក្នុងនោះ ភាសាអង់គ្លេសគឺជាភាសាចំបងគេ។ មិត្តភក្តិម្នាក់របស់សុផល និយាយថា «ភាសាអង់គ្លេសមានលក្ខណៈងាយស្រួលរៀន និងឆាប់យល់ជាងភាសាកំណើតរបស់ខ្ញុំ។ ម្យ៉ាងវិញទៀត តាមរយៈភាសាអង់គ្លេស រឺចិន ខ្ញុំនឹងងាយស្រួលស្វែងរកការងារធ្វើ»។ ភាសាអង់គ្លេសគឺជាកូនសោដ៏សំខាន់ ក្នុងការស្វែងរកការងារធ្វើ ជាហេតុធ្វើអោយក្មេងៗមិនសូវជាយកចិត្តទុកដាក់ចំពោះភាសាខ្មែរ។ លោកព្រំ មុល មានប្រសាសន៍បន្ថែមទៀតថា ដើម្បីធ្វើអោយបានល្អប្រសើរ រដ្ឋាភិបាលគួរតែណែនាំអោយក្រុមហ៊ុនបរទេស ប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសនៅកន្លែងធ្វើការ...។
|

|
α’αααααααααααតួនាទីរបស់គណៈកម្មាធិការជាតិភាសាខ្មែរ គណៈកម្មាធិការជាតិភាសាខ្មែរ ដែលមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធចំនួន៤ (អប់រំ ព័ត៌មាន វប្បធម៌ ហើយនឹងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ត្រូវបានបង្កើតឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីសម្របសម្រួលភាសាខ្មែរ ទាក់ទងនឹងអក្ខរាវិរុទ្ធ ការបញ្ចេញសម្លេង ការប្រើប្រាស់ពាក្យ និងពាក្យកំចី។ គណៈកម្មាធិការនេះបានសម្រេចបេសកកម្មលើកដំបូងប្រកបដោយជោគជ័យ ទាក់ទងនឹងបញ្ហាអក្ខរាវិរុទ្ធ។ លោក ព្រំ មុល អនុប្រធានគណៈកម្មាធិការបានពន្យល់ថា «ចាប់ពីពេលនេះតទៅ យើងនឹងយកតាមពាក្យដែលមានសរសេរនៅក្នុងវចនានុក្រមរបស់សម្តេចសង្ឃរាជ ជួនណាត តែប៉ុណ្ណោះ មានន័យថា ពាក្យទាំងនោះត្រូវសរសេរជាព្យាង្គតម្រួត»។ បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីសម្រេចនេះនឹងត្រូវទទួលស្គាល់ដោយអនុក្រឹត្យមួយ បន្ទាប់មកគេនឹងធ្វើការផ្សព្វផ្សាយព័ត៌មានស្តីពីសេចក្តីសម្រេចនេះដល់សាធារណៈជនអោយបានជ្រាប។ ឆ្ពោះទៅខ្មែរភាវូបនីយកម្មទំព័រអាំងទែរណែតនៃស្ថាប័នរដ្ឋ ក្នុងពេលឆាប់ៗនេះ គ្រប់វិបសាយស្ថាប័ននយោបាយរដ្ឋទាំងអស់នឹងត្រូវចេញផ្សាយជាភាសាខ្មែរ មិនមែនមានត្រឹមតែភាសាអង់គ្លេសប៉ុណ្ណោះទេ។ រាជបណ្ឌិតសភា សហការជាមួយនឹងអាជ្ញាធរជាតិអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យានិងទូរគមនាគមន៍ (Nida) នឹងទទួលខុសត្រូវលើការងារបកប្រែទំព័រវិបសាយនេះ។ លោក ព្រំ មុល បានគូសបញ្ជាក់ថា «រហូតមកទល់សព្វថ្ងៃនេះ មានតែវិបសាយរបស់រាជរដ្ឋាភិបាល និងវិបសាយរបស់ក្រសួងព័ត៌មាន [អប់រំ យុវជននិងកីឡា] និង[ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា] ប៉ុណ្ណោះ ដែលផ្សព្វផ្សាយជាភាសាខ្មែរ។ វិបសាយក្រសួងផ្សេងៗចេញផ្សាយជាភាសាអង់គ្លេស និងមួយចំនួនមានការបកប្រែជាភាសាខ្មែរតិចតួចបំផុត។ [វិបសាយរបស់Nida] ដែលជាអាជ្ញាធរមួយស្ថិតក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន ដែលទទួលបន្ទុកលើបេសកកម្មនេះ មានតែភាសាអង់គ្លេសប៉ុណ្ណោះ។ Nida ក៏ទទួលខុសត្រូវលើការបង្កើតកម្មវិធីព័ត៌មានវិទ្យាស្តង់ដាជាភាសាខ្មែរ នោះគឺកម្មវិធីខ្មែរយូនីកូដ(Khmer Unicode)។ នៅលើវិបសាយរបស់ខ្លួន Nidaមិនបានភ្ជាប់បណ្តាញទំនាក់ទំនងដើម្បីប្រើប្រាស់ប្រព័ន្ធនេះនោះទេ ប៉ុន្តែផ្ទុយទៅវិញ Nidaបានផ្តល់លទ្ធភាពសម្រាប់ទាញយកពុម្ភអក្សរខ្មែរ ប្រភេទ ABC និង Limon…
សូមអានបន្ថែមនៅលើវិបសាយរបស់កាសែត -របៀបតំឡើងកម្មវិធីខ្មែរយូនីកូដ -វិបសាយរបស់អង្គការ Khmer Software Initiative (ភាសាខ្មែរ និងអង់គ្លេស)
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|