 ខៅ អ៊ី ដាង (ប្រទេសថៃ) ថ្ងៃទី ២៦ តុលា ១៩៨៩ មណ្ឌលវេជ្ជសាស្រ្តបុរាណនៅក្នុងជំរុំជនភៀសខ្លួនកម្ពុជា ©John Vink/ Magnum
នៅបណ្តាប្រទេសផ្សេងៗទៀតក្រៅពីសហរដ្ឋអាមេរិក រោគសញ្ញានៃជម្ងឺផ្លូវចិត្ត មានលក្ខណៈ ប្រែប្រួលទៅតាមប្រទេស រីឯការព្យាបាលក៏ដូច្នោះដែរ ហើយគ្រូ ពេទ្យអាមេរិកទើបតែចាប់ផ្តើមធ្វើការស្វែងយល់ពីបញ្ហានេះ។ វេជ្ជបណ្ឌិតមួយរូប បានតាមដានជម្ងឺអ្នកជម្ងឺសញ្ជាតិខ្មែររស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ម្នាក់។ សហសេវិករបស់គ្រូពេទ្យម្នាក់នេះយល់ឃើញថាអ្នកជម្ងឺរូបនេះកើតរោគ ឆ្កួត។
វេជ្ជបណ្ឌិតទាំងអស់របស់អ្នកស្រីហៀប យូ គិតថាគាត់មានជម្ងឺសសៃប្រសាទ។ ជន អន្តោប្រវេសន៍ជនជាតិខ្មែររូបនេះចេះតែទន្ទេញពាក្យដដែលៗថា ក របស់ គាត់ជិតផ្ទុះហើយ បើទោះបីជាការឆ្លុះមើលតាមបែបវេជ្ជសាស្ត្របានបង្ហាញថា គ្មានឃើញអ្វីខុសប្លែកពីធម្មតាឡើយ។ មន្ទីរពេទ្យមួយកន្លែងបានផ្តល់ថ្នាំរំងាប់ សតិអារម្មណ៍ដល់គាត់។ ទីបញ្ចប់ ស្រ្តីដែលជាម្តាយរបស់កូន៥នាក់រូបនេះត្រូវ បានគេបញ្ជូនទៅជួបលោកវេជ្ជបណ្ឌិត ដឺវ៉ុង ហ៊ីនតុន ដែលជាគ្រូពេទ្យផ្នែកជម្ងឺ សរសៃប្រសាទ ប្រចាំនៅគ្លីនិកមួយកន្លែងនៅកណ្តាលក្រុងឡូវែល។ ខ្យល់បក់បោកខ្លាំង នៅថ្ងៃមួយ នានិទាឃរដូវកាលពីដប់ឆ្នាំមុន អ្នកស្រីហៀបបានចូលមកកាន់ ការិយាល័យធ្វើការរបស់វេជ្ជបណ្ឌិតហ៊ីនតុន។ អ្នកស្រីដើរចូលក្នុងបន្ទប់ដោយ រក្សាករបស់គាត់អោយនៅត្រង់ភ្លឹង សូម្បីតែនៅពេលដែលគាត់យំ ពេលរៀប រាប់រឿងកំសត់ខ្លោចផ្សាររបស់គ្រួសារគាត់ក៏ដោយ។ គាត់ពន្យល់ប្រាប់លោក វេជ្ជបណ្ឌិតហ៊ីនតុនថាមូលហេតុដែលគាត់មិនព្រមងាកក ក៏ព្រោះតែមាន«ខ្យល់ ច្រើនហួសប្រមាណ» នៅក្នុងខ្លួនរបស់គាត់ ដែលអាចធាក់ចេញតាមបំពង់ក និងអាចធ្វើអោយសសៃឈាមដាច់ ដែលបណ្តាលអោយគាត់ស្លាប់បាន។
វេជ្ជបណ្ឌិតហ៊ីនតុនយល់ថាអ្នកជម្ងឺម្នាក់នេះមិនមែនមានជម្ងឺសរសៃប្រសាទ នោះទេ។ លោកវេជ្ជបណ្ឌិតរូបនេះធ្លាប់បានឆ្លងកាត់ការបណ្តុះបណ្តាលនៅ សាកលវិទ្យាល័យហាវើតវ៉ាត និងជំនាញខាងព្យាបាលអ្នកជម្ងឺដែលមានដើម កំណើតមកពីអាស៊ីអាគ្នេយ៍។ លោកដឹងច្បាស់ថា ជនជាតិខ្មែរមួយចំនួនជឿ ជាក់ថា ចលនាខ្យល់រត់នៅក្នុងខ្លួនរបស់ពួកគេអាចជួយទ្រទ្រង់រាងកាយអោយ មានសុខភាពល្អ ហើយបើស្ទះខ្យល់រឺខ្មែរហៅថាខ្យល់គរគឺអាចបណ្តាលអោយ ដាច់សសៃឈាមខួរក្បាលបាន។
ការផ្លាស់ប្តូរវិធីព្យាបាល យោងទៅតាមឯកសារវេជ្ជសាស្រ្ត លោកវេជ្ជបណ្ឌិតហ៊ីនតុននិយាយជាភាសា ខ្មែរទៅកាន់អ្នកស្រីយូ សុំអោយគាត់កាត់បន្ថយការប្រើប្រាស់ថ្នាំសរសៃប្រសាទ ហើយលោកបានចេញវេជ្ជបញ្ជាអោយគាត់លេបថ្នាំពីរប្រភេទផ្សេងទៀត នោះគឺ ថ្នាំងងុយដេក និងថ្នាំរំងាប់អារម្មណ៍ថប់ប្រមល់។ លោកក៏បានណែនាំអោយអ្នក ស្រីយូ បន្តអនុវត្តវិធីសាស្រ្តព្យាបាលបែបបុរាណខ្មែរដែលអ្នកស្រីធ្លាប់ប្រើ ដើម្បី ជួយសម្រួលខ្យល់ក្នុងរាងកាយអោយដើរជាធម្មតា។ បន្ទាប់ពីបានមកពិគ្រោះ ព្យាបាលជម្ងឺជាប្រចាំជាមួយវេជ្ជបណ្ឌិតហ៊ីនតុនមក អ្នកស្រីយូក៏មានអារម្មណ៍ ស្ងប់ធម្មតាវិញ។ ទីបញ្ចប់ អ្នកស្រីក៏ចាប់ផ្តើមមានជំនឿលើគ្រូពេទ្យរបស់គាត់ ដែលបាននិយាយប្រាប់គាត់ថា៖ «អ្នកមិនស្លាប់ដោយសារការដាច់សសៃឈាម ត្រង់កញ្ចឹងកទេ»។ គ្រូពេទ្យដែលជាអ្នកត្រួសត្រាយផ្លូវមុនដំបូងបង្អស់ វេជ្ជបណ្ឌិតហ៊ីនតុនគឺជាមនុស្សម្នាក់ក្នុងចំណោមគូ្រពេទ្យដំបូងគេដែលបានធ្វើ ការព្យាបាលអ្នកជម្ងឺវិបត្តិផ្លូវចិត្ត ដោយយកចិត្តទុកដាក់លើបញ្ហាវប្បធម៌ខុសៗ គ្នានៃអ្នកជម្ងឺដែលជាជនអន្តោប្រវេសន៍ ជាពិសេសនៅតាមគ្លីនីកក្នុងទីក្រុង។ គ្រូពេទ្យទាំងនោះសុទ្ធតែជាអ្នកដែលបានធ្វើការសិក្សាពីវប្បធម៌ផ្សេងៗ ជាពេទ្យ ជំនាញខាងវេជ្ជវិទ្យាផ្នែកជម្ងឺសរសៃប្រសាទ និងជាអ្នកតាមដានអង្កេតផ្នែក វេជ្ជសាស្រ្ត។ គន្លឹះសំខាន់នៃការព្យាបាលរបស់គ្រូពេទ្យទាំងនោះគឺវិភាគពីរោគ សញ្ញាជម្ងឺផ្លូវចិត្តអោយបានត្រឹមត្រូវ ព្រោះថាជម្ងឺផ្លូវចិត្តអាចធ្វើអោយអ្នកជម្ងឺ ឈឺចាប់រាងកាយ ឈឺក្បាល រឺក្រពះជាដើម។
នៅពេលដែលរាងកាយបង្ហាញពីផ្លូវចិត្ត វេជ្ជបណ្ឌិតគ្លេន សាក (Glenn Saxe)មានប្រសាសន៍ពន្យល់ថា «ជាញឹកញាប់ យើងសង្កេតឃើញអ្នកជម្ងឺបង្ហាញពីការរំជួលចិត្តតាមរយៈរោគសញ្ញានៅលើរាង កាយ»។ លោកគឺជាគ្រូពេទ្យផ្នែកជម្ងឺសរសៃប្រសាទ នៅមន្ទីរពេទ្យកុមារ នា ទីក្រុងបូស្តុន និងជាអ្នកដែលជួយជ្រោមជ្រែងក្នុងការបង្កើតមណ្ឈមណ្ឌល ព្យាបាលជម្ងឺសរសៃប្រសាទសម្រាប់ជនភៀសខ្លួនមកពីប្រទេសសូម៉ាលី។
បច្ចុប្បន្ននេះ ជនជាតិអាមេរិចចំនួនមួយភាគប្រាំបី កើតនៅបរទេស។ អ្នកមក រស់នៅក្នុងប្រទេសនេះថ្មីៗយល់ឃើញថាបញ្ហាជម្ងឺផ្លូវចិត្តគឺគ្រាន់តែជាគំនិត របស់ជនបរទេសប៉ុណ្ណោះ ដែលជាការប្រមាថសម្រាប់ពួកគេ។ ជនអន្តោប្រវេសន៍ មួយចំនួនមកពីអាមេរិកឡាទីន អាហ្រី្វក និងអាស៊ី ត្អូញត្អែរថាឈឺចាប់រាងកាយ ដោយមិនបានគិតឃើញថានេះជារោគសញ្ញានៃជម្ងឺផ្លូវចិត្តនោះទេ។
ការព្យាបាលដែលមានលក្ខណៈសមស្របជាង ក្នុងអំឡុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រូពេទ្យចិត្តសាស្រ្តបានប្រើប្រាស់ របៀបព្យាបាលថ្មីសម្រាប់ជនអន្តោប្រវេសន៍ ដើម្បីធ្វើអោយការព្យាបាលទទួល បានលទ្ធផលល្អប្រសើរជាងមុន។ មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តនៅរដ្ឋ ម៉ាសាឈូសេត និងក្រុមអ្នកស្រាវជ្រាវ បានបង្រៀនគ្រូពេទ្យព្យាបាលបឋម អោយចេះវិភាគរោគសញ្ញាលើរាងកាយខាងក្រៅ ព្រោះថារោគសញ្ញានោះអាច បង្កប់នូវរោគសញ្ញាជម្ងឺផ្លូវចិត្ត។
ខៅ អ៊ី ដាង (ប្រទេសថៃ) ថ្ងៃទី ២៦ តុលា ១៩៨៩ មណ្ឌលវេជ្ជសាស្រ្តបុរាណនៅក្នុងជំរុំជនភៀសខ្លួនកម្ពុជា ©John Vink/ Magnum ចំណែកឯគ្លីនិកវិភាគរោគសញ្ញាដំបូងនៅទីក្រុងសូមែវីល(Somerville) និងខេម ប្រីដ(Cambridge) ដែលដឹកនាំដោយ Alliance Santé Cambridge ឈានរហូតទៅដល់បង្កើតកម្មវិធីអប់រំតាមរយៈអាំងទែរណែតជាភាសាព័រទុយហ្គាល់ អេស្ប៉ាញ និងក្រេអូល សំដៅបង្រៀនជនភៀសខ្លួនអោយយល់ដឹងថា អាការៈអស់កម្លាំង ឈឺក្រពះ និងការឈឺចាប់រាងកាយផ្សេងៗទៀត បូករួមទាំងការនឹករលឹកស្រុកកំណើត និងភាពឯកោរ អាចជាសញ្ញានៃវិបត្តិផ្លូវចិត្ត។ ចិត្តវិទ្យាដែលធ្វើការវិភាគទៅលើបរិបថវប្បធម៌ អ្នកស្រាវជ្រាវបានរម្លឹកថា ពីមុន ក្នុងការព្យាបាលអ្នកជម្ងឺផ្លូវចិត្ត គ្រូពេទ្យចិត្តសាស្រ្តមិនបានយកចិត្តទុកដាក់ទៅលើបរិបថវប្បធម៌នោះទេពោលគឺមិនត្រូវបានចាត់ទុកថាសំខាន់ឡើយ បើប្រៀបធៀបទៅនឹងវិជ្ជាពេទ្យដែលគេធ្លាប់តែអនុវត្តជាទូទៅ។ ប៉ុន្តែ ចាប់តាំងពីគ្រូពេទ្យវះកាត់ជំនាញទូទៅបានបង្ហាញនៅ ក្នុងរបាយការណ៍របស់ខ្លួនកាលពីឆ្នាំ១៩៩៩ ថាផលប៉ះពាល់នៃវប្បធម៌ “ត្រូវ បានគេវាយតម្លៃទាប” ចំនួនគ្លីនិកចិត្តសាស្រ្តបានកើនឡើងដើម្បីឆ្លើយតបទៅ នឹងតម្រូវការរបស់ជនភៀសខ្លួន។ ក្នុងចំណោមគ្លីនិកទាំងនោះ ភាគច្រើនបាន ផ្សារភ្ជាប់ការព្យាបាលបែបអឺរ៉ុបទៅនឹងការព្យាបាលបែបបុរាណនៅប្រទេស កំណើតរបស់អ្នកជម្ងឺ និងបានជ្រើសរើសអ្នកបកប្រែ និងបុគ្គលិកដែលមានដើម កំណើតដូចអ្នកជម្ងឺដែលជាជនអន្តោប្រវេសន៍។
វិទ្យាសាស្រ្តថ្មី វេជ្ជបណ្ឌិតហ៊ីនតុនដែលបម្រើការនៅសេវាតាមដានព្យាបាលជម្ងឺចិត្តសាស្រ្ត Arbour នៅក្រុងឡូវែលបានប្រុងប្រយ័ត្នដោយមិនធ្វើការសន្និដ្ឋានជាទូទៅលើ រោគសញ្ញារបស់អ្នកជម្ងឺដែលមានជនជាតិដូចគ្នានោះទេ។ ឧទាហរណ៍ អ្នកជម្ងឺ ជនជាតិខ្មែរទាំងអស់ដែលមានវិបត្តិផ្លូវចិត្ត មិនមែនសុទ្ធតែមានរោគសញ្ញាឈឺ កញ្ចឹងកដូចគ្នាទាំងអស់ឡើយ។ ដូចគ្នានេះដែរ ករណីការឈឺចាប់នៅត្រង់ក មួយចំនួនគឺជាអាការៈនៃជម្ងឺពិតប្រាកដមិនទាក់ទងនឹងជម្ងឺផ្លូវចិត្តនោះទេ ក្នុង ករណីនេះគ្រូពេទ្យត្រូវថតមើលតាមកាំរស្មីអ៊ិច។
ផ្ទុយទៅវិញ បន្ទាប់ពីឆ្លងកាត់ជាងពីរទសវត្សរ៍ធ្វើការជាមួយជនភៀសខ្លួនមកពី អាស៊ីអាគ្នេយ៍ វេជ្ជបណ្ឌិតហ៊ីនតុនបានជួបអ្នកជម្ងឺជនជាតិខ្មែរជាង៤០០នាក់ ដែលត្អូញត្អែរថាឈឺក លុះដល់លោកធ្វើការវិភាគរោគសញ្ញាឃើញថា បណ្តាល មកពីការភ័យព្រួយ និងកង្វល់។ នៅក្នុងការងារស្រាវជ្រាវដែលលោកបាន ធ្វើការបោះពុម្ពផ្សាយ លោកបានហៅបាតុភូតនេះថា « អាការៈរោគឈឺក» ជា ភាសាអង់គ្លេសគឺ« sore-neck syndrome »។ បើតាមលោកវេជ្ជបណ្ឌិតហ៊ីនតុន ក្រុមជនភៀសខ្លួននីមួយៗគឺមាន «ការសិក្សាពីដងខ្លួន»របស់គេខុសៗគ្នា ពោល គឺពួកគេទទួលអារម្មណ៍ឈឺចាប់ខុសៗគ្នាពីសរីរាង្គនៅខាងក្នុងខ្លួនពួកគេ។ ជាក់ ស្តែងលោកបានគូសបញ្ជាក់ថា នៅប្រទេសអង់គ្លេស និងអាល្លឺម៉ង់ គេច្រើន និយាយពីការត្អូញត្អែរ «ពីការឈឺចាប់នៅត្រង់បេះដូង» នៅពេលដែលអ្នកជម្ងឺ ពិបាកចិត្ត ចំណែកឯនៅអាមេរិកឡាទីននិយាយពី «ភាពឆេវឆាវ»របស់អ្នកជម្ងឺ។
ជំនឿរបស់ខ្មែរលើជម្ងឺខ្យល់ លោកវេជ្ជបណ្ឌិតហ៊ីនតុនបានបញ្ជាក់ថា ជនជាតិខ្មែរជាច្រើនផ្តោតទៅលើ ចលនារត់នៃខ្យល់ជាសំខាន់ ហើយយល់ឃើញថា ជាធម្មតាខ្យល់រត់តាមសសៃ ឈាមជើង និងដៃ។ ប៉ុន្តែនៅពេលដែលដៃជើងរបស់ពួកគេឡើងត្រជាក់ស្រិប ដែលប្រហែលជាបណ្តាលមកពីការស្មុគស្មាញនៅក្នុងខួរក្បាលដោយវិបត្តិ ផ្សេងៗ ពួកគេព្រួយបារម្ភថាមកពីជម្ងឺស្ទះខ្យល់ ។ លោកវេជ្ជបណ្ឌិតបានបន្តថា ចំពោះមូលហេតុនេះ អ្នកជម្ងឺជនជាតិខ្មែរកាន់តែភ័យព្រួយពីជម្ងឺស្ទះខ្យល់នេះ ដោយភ័យខ្លាចបណ្តាលអោយដាច់សសៃឈាមកញ្ចឹងក។ លោកវាយតម្លៃថា ដោយហេតុដូច្នេះហើយ ការងាររបស់លោកគឺពន្យល់ប្រាប់អ្នកជម្ងឺអោយឈប់ គិតបែបនេះទៀត ព្រោះការគិតរបៀបនេះធ្វើអោយពួកគេគិតថាខ្លួនមានបញ្ហា ធ្ងន់ធ្ងរ និងធ្វើអោយគ្រូពេទ្យមួយចំនួនដែលគ្មានបទពិសោធន៍ខាងជំនឿរបស់ ខ្មែរអាចគិតថាអ្នកជម្ងឺមានរោគសសៃប្រសាទ។
ការជប់ខ្យល់ នៅពេលពិគ្រោះជម្ងឺ វេជ្ជបណ្ឌិតហ៊ីនតុនបានបង្គាប់អ្នកស្រីយូអោយបង្វិលក របស់គាត់ជាច្រើនដងនៅចំពោះមុខលោក ធ្វើបែបនេះគឺដើម្បីបញ្ជាក់ថាការ ធ្វើចលនារបៀបនេះមិនអាចធ្វើអោយគាត់មានគ្រោះថ្នាក់នោះទេ។ ម្យ៉ាងវិញ ទៀត លោកបានជំរុញអោយអ្នកស្រីបន្តប្រើរបៀបព្យាបាលបែបបុរាណរបស់ ខ្មែរ ដើម្បីអោយគាត់បានធូរស្បើយអារម្មណ៍ ឧទាហរណ៍ដូចជាការជប់ខ្យល់ លើថ្ងាសជាដើមដើម្បីអោយខ្យល់រត់ជាធម្មតាឡើងវិញ។ ការជប់ខ្យល់បន្សល់ ទុកនូវស្នាមក្រហមប៉ោងនៅលើថ្ងាស ដែលអាចនៅជាប់ជាច្រើនថ្ងៃទើបរលុប បាត់។ នៅពេលដែលអ្នកកាសែតជួបសម្ភាសនៅផ្ទះរបស់អ្នកស្រីនៅ Lawrence អ្នកស្រីយូ អាយុ៥០ឆ្នាំ បានពន្យល់ថា៖ « ការជប់ខ្យល់ធ្វើអោយខ្ញុំបាត់ឈឺ ក្បាល »។ អ្នកស្រីអះអាងថា ការព្យាបាលជម្ងឺរបស់គាត់ជាមួយវេជ្ជបណ្ឌិត ហ៊ីនតុនបានធ្វើអោយគាត់ជឿតាមសម្តីរបស់វេជ្ជបណ្ឌិតដែលប្រាប់គាត់ថា គាត់ មិនស្លាប់ដោយសារ«ស្ទះខ្យល់ រឺខ្យល់គ»នោះទេ។ អ្នកស្រីបន្ថែមទៀតថា អ្នកស្រីលែងភ័យបារម្ភដូចមុនទៀតហើយ។
គោរពទំនៀមទម្លាប់ប្រពៃណី ទោះជាអ្នកស្រីលែងគិតបារម្ភដូចមុនទៀតក្តី ក៏នៅផ្ទះ អ្នកស្រីនៅតែបន្តប្រើវិធី ជប់ខ្យល់ ដែលអ្នកស្រីបានរៀនពីជីដូនជីតារបស់គាត់កាលពីនៅស្រុកខ្មែរ ហើយអ្នកស្រីជំរុញអោយកូនៗធ្វើតាមផងដែរ។ ម្យ៉ាងវិញទៀត អ្នកស្រីបន្តប្រើ «ថ្នាំរបស់ដុកទ័រហ៊ីនតុន» គឺថ្នាំងងុយដេក និងថ្នាំរំងាប់អារម្មណ៍តប់ប្រមល់។ លោកវេជ្ជបណ្ឌិតហ៊ីនតុនចាត់ទុកថា ការលើកទឹកចិត្តអោយអ្នកជម្ងឺរបស់លោក បន្តប្រើវិធីជប់ខ្យល់គឺអាចជួយអោយគាត់មានជំនឿចិត្តលើរូបលោក។ លោក អាចសន្និដ្ឋានបែបនេះបានក៏ដោយសារអ្នកជម្ងឺរបស់លោកម្នាក់នេះនិយាយ ប្រាប់លោកពីបញ្ហាគ្រួសារ និងបញ្ហាប្រាក់។
ទីបំផុត លោកវេជ្ជបណ្ឌិតបានធ្វើការសន្និដ្ឋានថា អ្នកស្រីយូមានសម្ពាធផ្លូវចិត្ត និងការភ័យខ្លាច ដែលជារោគសញ្ញាតែងតែកើតឡើងលើជនភៀសខ្លួនខ្មែរ ជាពិសេសអ្នកដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ដែលបានកាប់សម្លាប់មនុស្ស អស់ជាងមួយលាននាក់ក្នុងអំឡុងទសវត្សឆ្នាំ១៩៧០។ អត្ថបទនេះត្រូវបានបកប្រែចេញពីអត្ថបទកាសែតបូស្តុន គ្លូប ដោយកាសែត ជាភាសាបារាំងនិងខ្មែរ ដោយទទួលបានការអនុញ្ញាតិពីនិពន្ធនាយករបស់ កាសែតប្រចាំថ្ងៃមួយនេះ ។
ការងារដែលប្រើពេលយូរ លោកវេជ្ជបណ្ឌិតហ្រ្វង់ស៊ី ឡូ គឺជាអ្នកឯកទេសខាងវប្បធម៌ផេ្សងៗ បម្រើការនៅ សមាគមគ្រូពេទ្យផ្នែកជម្ងឺសរសៃប្រសាទអាមេរិក និងបានដឹងច្បាស់ពីការងារ របស់វេជ្ជបណ្ឌិតហ៊ីនតុន។ លោកបានប្រាប់អោយដឹងថា គ្រូពេទ្យធម្មតាមាន ការញញើតក្នុងការអនុវត្តន៍វិធីសាស្រ្តដ៏ស្មុគស្មាញនេះ ពោលគឺការសិក្សាវិភាគ យ៉ាងលម្អិតលើបរិបថវប្បធម៌ផ្សេងៗគ្នា របស់អ្នកជម្ងឺដែលកំពុងរស់នៅសហរដ្ឋ អាមេរិក។
លោកបានអោយដឹងថា៖«យើងមិនដឹងអស់ពីភាពស្មុគស្មាញនៃវប្បធម៌រាប់រយ ខុសៗគ្នានោះទេ ប៉ុន្តែទាំងនេះមិនមែនមានន័យថា យើងត្រូវលើកដៃចុះចាញ់ នោះឡើយ»។ លោកបន្តទៀតថា៖ «យើងទទួលបានចំណេះដឹងមួយចំនួនមក ហើយ យ៉ាងហោចណាស់ក៏យើងត្រូវដឹងនូវអ្វីដែលយើងមិនដឹង »៕
|