Khmer
    Franηais


αžαŸ’αž„αŸƒ αž’αžΆαž‘αž·αžαŸ’αž™ 20 αž€αž€αŸ’αž€αžŠαžΆ 2008
αž˜αŸ‰αŸ„αž„ 22:46 (αž—αŸ’αž“αŸ†αž–αŸαž‰)
កាសែតគឺជាវិបសាយព័ត៌មានឯករាជ្យ​ ដែលចេញ​ផ្សាយ​ប្រចាំថ្ងៃ​ ជា​ភាសា​បារាំង​និង​ខ្មែរ ស្តី​ពី​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Transformation (exposition)
 → mar jui 22 @06:00 - :0800:
(Re)gιnιration : la nouvelle bande-dessinιe khmθre
 → jeu jui 24 @06:30 - :0800:
Une vie de musique (hommage ΰ Karajan)
 → ven jui 25 @07:00 - :0830:
Un islam insolite (film)
 → sam jui 26 @04:00 - :0600:
Confluence et continuitι (concert)
 → sam jui 26 @07:00 - :0830:

ទទួលព័ត៌មានតាមអីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

បទសម្ភាសន៍ជាមួយ ម៉ី អេលីដា​ ស្តីពីជន​រួម​ ជាតិ​​ខ្មែររស់នៅឯនាយសមុទ្រ
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
02-05-2008
អ្នកនាងម៉ី អេលីដា អាយុ២៦ឆ្នាំ ​ដើមកំណើតជាជនជាតិខ្មែរ​ កើតនៅ​ប្រទេស​ បារាំង បាន​លើក​ឡើងថា៖ “ការកើន​ឡើង​​នៃ​ឥទ្ធិពល​​​របស់​ពលរដ្ឋ​ខ្មែរ​រស់នៅ​ បរទេសនៅ​​ក្នុងវិស័យ​ទំនាក់​​​ទំនង​​អន្តរជាតិ​បាន​ផ្តល់​នូវ​តួនាទី​ថ្មីដល់​ពួកគេ​នៅ​ លើ​ឆាក​នយោបាយ ក៏ដូចជា​នៅ​ក្នុង​​ប្រព័ន្ធតុលាការ”។ អ្នកច្បាប់វ័យ​ក្មេងរូប​ នេះ​មាន​ចំណាប់​អារម្មណ៍​ទៅលើ​ជន​រួម​ជាតិ​ ​ខ្មែរ​រស់​​​នៅ​ប្រទេសបារាំង និង​ ប្រទេស​ប៊ែលហ្ស៊ីក​ ដែល​អ្នក​ទាំង​នោះ​ផ្តោត​​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​​​ដំ​ណើរ​ វិវត្តន៍​​​នៃ​ប្រព័ន្ធ​តុលាការ​កាត់ទោសអតីត​មេដឹកនាំខ្មែរ​ក្រហមពីបទឧក្រិដ្ឋ​ដែល​​កើត​​​ ឡើង​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ​១៩៧៥ដល់​១៩៧៩។ អ្នក​នាង​បាន​បញ្ចប់​ការសិក្សា​​ ថ្នាក់​អនុ​បណ្ឌិត​​​នីតិសាធារណៈអន្តរជាតិនៅ​ក្នុង​ប្រទេស​បារាំង​ និងបាន​ដឹក​នាំ​​​ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​​នៅ​ឆ្នាំ​២០០៧ សម្រាប់​អង្គការ​អន្តរជាតិ Center for  Transitional Justice  ​ ស្តីពីការ​មន្ទិល​​សង្ស័យរបស់ជន​រួម​ជាតិ​​ខ្មែររស់​នៅ​ បរទេស​ដែលជា​ជន​រង​គ្រោះ​នៃរបបខ្មែរក្រហម ចំពោះ​​ដំណើរ​ការ​តុលាការ​ មួយ​នេះ។ អ្នក​នាងបាន​​អធិប្បាយ​​ពន្យល់​ពីការងា​រ​ស្រាវ​ជ្រាវ​នៅ​ក្នុង​បទ​ សម្ភាសន៍​ជាមួយកាសែត។

កាសែតៈ ​ តើ​ការសាកសួរសមាជិក​នៃសហគមន៍​របស់ខ្លួនស្តី​ពីប្រវត្តិរបស់​ពួក​ គេ​​ ​កើតចេញ​ពី​គំនិត​​ផ្ទាល់​ខ្លួន​មែនទេ?
ម៉ី អេលីដាៈ ខ្ញុំស្ថិតនៅក្នុង​ចំណោមមនុស្ស​ជំនាន់ទីពីរនេះ​ដែលបាន​​រស់នៅ​ ក្នុង​​សភាព​មួយ​មិនចង់​ដឹង​ពី​កា​រ​ពិត​ដែល​ប្រកប​ដោយភាពជូរចត់ អស់​ រយៈពេល​ជា​យូរ​។​​ ក្រោយមក ខ្ញុំ​ចាប់​​​ផ្តើមចាប់​អារម្មណ៍ទៅលើ​អំពើ​ប្រល័យ​ ពូជសាសន៍​នៅប្រទេសរ៉ា្វន់​ដា។​ វា​គឺ​ជា​បទពិសោធន៍​មួយដែលប៉ះ​ទង្គិច​ អារម្មណ៍​របស់​ខ្ញុំ​យ៉ាងខ្លាំង។​ បន្ទាប់មក ខ្ញុំ​ក៏​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​​មកប្រទេស​ កម្ពុជា​ជាលើក​ដំបូង​នៅឆ្នាំ២០០៧ ក្នុង​បំណង​ទស្សនា​ប្រទេស​កំណើត​របស់​ ខ្ញុំ​ ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​ ហើយកាលនោះ​ ខ្ញុំ​មានអាយុ២៥ឆ្នាំ។ ប៉ុន្តែ ការ​ ស្នាក់​នៅ​ទី​នោះ​ បានធ្វើអោយខ្ញុំផ្លាស់​ប្តូរចិត្ត។ ខ្ញុំ​ចង់​ជំនះ​ចិត្ត​ភ័យខ្លាចរបស់ខ្ញុំ  ចង់​ដឹងពីរឿងរ៉ាវដ៏រន្ធត់​ រៀន​កាត់យល់ពីពាក្យពេចន៍ដ៏កម្រ និងមានន័យ​មិន​ ច្បាស់​​លាស់​របស់​ឪពុក​ម្តាយខ្ញុំ​ ទាក់​ទង​នឹងរបបខ្មែរក្រហម។ ការងារ​ស្រាវ​ ជ្រាវ​​នេះគឺជា​មធ្យោបាយ​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ប្រឈម​​​មុខ​​នឹង​សុបិន​អាក្រក់​ ដែលតាមលងបន្លាច​អារម្មណ៍ខ្ញុំ។ ម្យ៉ាងវិញទៀត ខ្ញុំ​វិះ​តែ​នឹង​បោះបង់​ចោល​ ការងារ​នេះ​នៅពាក់​កណ្តាល​ទីជាច្រើនលើក​មក​ហើយ...ប៉ុន្តែទីបំផុត ខ្ញុំក៏ធ្វើ​ ការងារ​​នោះ​រហូតដល់ចប់។      


មុននឹងចាប់ផ្តើមការងារស្រាវជ្រាវនេះ តើមានចំណុចណាដែលអ្នកនាងមិន​ យល់ពី​សហគមន៍​​ខ្មែរដែររឺទេ?
អ្វីដែលខ្ញុំមិនបានដឹងពីមុនមកនោះគឺប្រតិកម្មរបស់ជនរួមជាតិខ្ញុំនៅពេល​ដែល​​យើងលើកឡើងពីរបបប្រល័យពូជសាសន៍។ អ្នកខ្លះបាន​បង្ហូរ​ទឹក​ភ្នែក​  ខ្លះទៀត​បង្ហាញ​ពីកំហឹង​ពុះ​កញ្ច្រោល​ រឺភាពល្វីងជូរចត់ ។ ពេលនោះ​ខ្ញុំក៏​យល់​ ភ្លាម​​ពីអារម្មណ៍​​របស់​ជន​រួមជាតិ​​ខ្មែ​រ​រស់នៅ​បរទេស​ទាំងនេះ​។ គឺជាចរឹត​ លក្ខណៈ​​របស់​សហគមន៍​ខ្មែរ​​នៅបរទេស​ដែល​ធ្លាប់​ឆ្លង​កាត់​សោកនាដកម្ម​ដ៏​ សែន​​ជូរចត់។ អារម្មណ៍​ភ័យខ្លាច​ដែល​ពេល​ខ្លះគ្មាន​ហេតុផល​បាន​ដក់​ជាប់​​ក្នុង​ ខួរ​​ក្បាល​របស់​ពួក​គាត់​ ហើយពួ​ក​គាត់​លឺតែ​ពាក្យចចាមអារ៉ាមដូចជា “នៅ​ ស្រុក​​​ខ្មែរ សង្រ្គាមនៅមាននៅឡើយ” ហើយពាក្យ​ចចាមអារ៉ាមទាំងនេះកាន់​ តែ​ធ្វើ​អោយ​ពួក​គាត់​រឹត​តែ​ខ្លាច​រអាពីស្រុករបស់ខ្លួន។ ម្យ៉ាងវិញទៀត ចរឹត​រស់​ នៅ​ដោយ​មិន​មាន​ទំនាក់​ទំនង​ជាមួយ​ពិភព​ក្រៅរបស់សហគមន៍​ខ្មែរគឺងាយ​ ស្រួល​ដល់ការសាបព្រោះពាក្យចចាមអារ៉ាមណាស់។

 

ដូច្នេះមានន័យថា ពលរដ្ឋខ្មែររស់នៅបរទេសក៏ដូចជាខ្មែរនៅស្រុកខ្មែរដែរ គឺ​ពួក​គាត់​មិន​ដែលនិយាយ​ពី​របបប្រល័យពូជសាសន៍ទេ មែនទេ?
ចាស! ពិតហើយ។​ គ្មានការ​ជជែកពិភាក្សាគ្នាជុំវិញរឿង​រ៉ាវ​សម័យ​ខ្មែរ​ក្រហម​ នោះ​ទេ។ ពលរដ្ឋខ្មែររស់នៅប​រទេស​មួយ​ចំនួន​ចង់បំភ្លេចរឿងនេះ និង​ចង់​បិទ​ បាំង​​ទំព័រ​ជីវិត​ដ៏ខ្មៅ​ងងឹត​នេះ។ ពួកគាត់ចង់ការពារកូនៗ មិនចង់​អោយ​ពួក​គេ​ ដឹ​ង​លឺពីការភ័យខ្លាច និង​អារម្មណ៍​​ឈឺ​ចាប់របស់ពួកគាត់ឡើយ...។​ ម្យ៉ាង​ ទៀត​ មិនងាយស្រួលនោះទេសម្រាប់​ឪពុក​​ម្តាយ​ ក្នុងការ​និយាយ​ប្រាប់​កូនៗ​ពី​ អំពើ​យង់​ឃ្នងអមនុស្សធម៌របស់របបខ្មែរក្រហម ។


តើនៅក្នុងគ្រួសារខ្មែរដែលរស់នៅបរទេស ឪពុកម្តាយដែលធ្លាប់ហែល​ឆ្លង​កាត់​​ របបខ្មែរ​ក្រហម​មាន​លើក​ឡើងពីការរស់នៅក្នុងរបបនោះ​ ដើម្បី​អប់​រំ​កូន​ចៅ​ របស់​ខ្លួន​ ដូចជា​ឪពុក​ម្តា​យ​​នៅស្រុក​ខ្មែរ​ដែរ​រឺ​ទេ?
ប្រាកដ​ណាស់ ជាពិសេសគឺទាក់ទងនឹងអាហារ។​ ពួកគាត់​តែងតែ​ស្តី​បន្ទោស​ កូន នៅពេល​ដែល​កូន​ៗមិនចង់​បរិភោគ​អាហារ​។ ពួកគាត់​តែងតែ​លើក​ឡើង​ ថា​៖ “នៅសម័យប៉ុល ពត គ្មាន​អ្វី​ហូបទេ”។ ចំណែកឯរឿងទំនាក់ទំនងគ្នាវិញ  ពួក​គាត់​តែង​តែប្រដៅប្រាប់យើងថា៖ “យើង​មិន​អាច​ទុកចិត្តអ្នក​ណាម្នាក់​បាន​ ឡើយ​”។ និយាយរួម គឺពួកគាត់បង្រៀន​យើងកុំអោយ​ទុកចិត្ត​អ្នកដទៃ ហើយ​ បែប​នេះ​គឺ​ជាឧបសគ្គរារាំងដល់​គំនិតច្នៃប្រឌិតរបស់ក្មេង​ជំនាន់​ក្រោយ​។


តាមរយៈ​ការងារសិក្សាស្រាវជ្រាវពីសហគមន៍​ខ្មែរនៅបរទេស តើអ្នកនាង​យល់​ ឃើញ​​យ៉ា​ង​ណា​​ចំពោះអ្នកទាំងនោះ?
ខ្ញុំយល់ឃើញថាសហគមន៍ខ្មែរនៅបរទេសដែលរួចផុត​ពីសេចក្តីស្លាប់នៅ​ សម័យ​យង់ឃ្នងរស់នៅ​”មួយថ្ងៃសម្រាប់​តែមួយ​ថ្ងៃ​”​ហើយបើតាមខ្ញុំយល់ គឺ​ ប្រហែល​​ដោយ​សារតែពួកគាត់នៅ​តែ​មាន​អារម្មណ៍ភ័យខ្លាចដក់ជាប់ជានិច្ច  ពោលគឺ​ពួកគាត់មានជំងឺបាក់ស្បាត។ ពួកគាត់​រស់​នៅ​ក្នុង​សភាព​ភ័យ​ខ្លាច​ ដោយ​គ្មាន​ហេតុផល រហូតមិនទុកគ្នា​នៅក្នុង​សហគមន៍​​តែមួយ ពោល​គឺ​ពួក​ គាត់​គ្មានការសាមគ្គីគ្នាឡើយ។ ស្ថានភាព​បែបនេះក៏អាច​បណ្តាលមក​ពីកម្រិត​ យល់​​ដឹង​​របស់ពួកគាត់នៅទាបផងដែរ និងម្យ៉ាងទៀតពួកគាត់រស់​នៅខ្វះ​ការ​ រៀប​​ចំ​​អោយ​បាន​ល្អ។ ការភ័យ​ខ្លាច​ការ​សង​សឹក​នៅដ​ក់ជាប់​ជានិច្ច​ក្នុង​ អារម្មណ៍​ពួ​​​កគាត់ ព្រោះថាអតីត​ពួក​​ខ្មែរក្រហម​មួយ​ចំនួ​ន​តូច​បានភៀ​ស​ខ្លួន​ ទៅ​រស់​នៅ​ប្រទេស​បារាំង។ ពួកគេទាំងនោះ​ព្យាយាម​គេច រឺធ្វើជាមិន​ស្គាល់​ ជន​រង​គ្រោះ។ អ្នកខ្លះដែលរួច​ជីវិតផុតពី​សម័យខ្មែរ​ក្រហម​បាន​ប្រាប់​ខ្ញុំថា  ពួកគាត់បានជួបអតីតខ្មែរក្រហមនៅក្នុងពិធីជប់ជៀងផ្សេងៗ រឺពិធីបុណ្យ​នានា​ ។ ប៉ុន្តែ ក្នុង​ពិធី​ក្រោយ​ៗមកទៀត ពួកគាត់លែងឃើញ​មុខអតីត​ខ្មែរក្រហម​ ទាំង​​នោះ​ទៀត​ឡើយ។


តើខ្មែររស់នៅបរទេសស្រេកឃ្លានចង់បានយុត្តិធម៌ដែររឺទេ?
បើទោះបីជាពួកគាត់ចង់ឃើញតុលាការកាត់ក្តី​យ៉ាងណាក្តី ក៏មាន​ឧបសគ្គ​ជា​ ច្រើន​​ដែល​រារាំង​ដល់​ពួកគាត់​ដូចជា​ការ​​បាក់​ទឹក​ចិត្ត​ចំពោះ​ប្រពៃណី​និទណ្ឌ​ ភាព​ ការភ័យខ្លាច​គ្មាន​ហេតុ​ផល ភ័យខ្លាច​ការសង​សឹក ជំងឺបាក់ស្បាត​ ចង់​ បំភ្លេច​អតីត​កាល មានអារម្មណ៍​ស្តី​បន្ទោស​ខ្លួនឯងដែល​នៅរស់​ខណៈពេល​ ដែល​សាច់ញាតិបានបាត់បង់ជីវិត រឺក៏ខឹងខ្លួន​ឯង​​ដែ​ល​ត្រូវមករស់​ក្បែរ​ពួក​ខ្មែរ​ ក្រហម​ជាដើម។


មាន​​ចរន្ត​បីសំខាន់។ ទីមួយគឺអ្នកដែលមិនត្រូវការតុលាការ។ ទីពីរអ្នក​ដែល​ ចង់​​​ឃើញ​តុលាការ​​កាត់ក្តី​ ប៉ុន្តែ​បដិសេធ​មិន​ព្រមចូលរួមក្នុងដំណើរការកាត់ក្តី​  ហើយភាគ​ច្រើន​រំពឹង​លើ​យុ​​ត្តិធម៌ក្នុងព្រះពុទ្ធសាសនា។ ទីបីគឺមាន​បុគ្គល​មួយ​ ចំនួន​តូច​ដែល បានចេញមុខ​ចូល​រួម​​យ៉ាង​សកម្មក្នុងដំណើរការកាត់ក្តី។


តើខ្មែរនៅបរទេសប្រកាន់ជំហរបែបណាចំពោះអង្គជំនុំជំរះវិសាមញ្ញក្នុង​តុលាការរ​កម្ពុជា?
ជាទូទៅ ខ្មែររស់នៅបរទេសយកចិត្តទុកដាក់លើការងាររបស់អវតក។ ប៉ុន្តែ  ពួក​គាត់​ត្រូវ​ការ​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទៀតទាក់ទិននឹងសាលាក្តី ដើម្បី​ អាច​ចូលរួម និងស្វែង​យល់​អោយ​បាន​ច្បាស់ពីតុលាការមួយនេះ។ នៅពេល​ ដែល​ខ្ញុំ​ចាប់ផ្តើមការងារស្រាវជ្រាវរបស់ខ្ញុំ មានពាក្យចចាមអារ៉ាមទាក់ទង​នឹង​ អំពើ​ពុក​​រលួយ​របស់​ចៅក្រម​ខ្មែរ​ក្នុង​អង្គជំនុំ​ជម្រះ​ ដែល​ធ្វើ​​អោយ​ជន​រង​គ្រោះ​ កាន់​តែ​មិន​ទុកចិត្តលើតុលាការមួយនេះ និងធ្វើអោយ​ពួកគា​ត់​យល់​ឃើញ​ថា​ មាន​ការ​​ជ្រៀតជ្រែកពីគណបក្សនយោបាយដែលធ្វើអោយប៉ះពាល់ដល់​ ឯករាជ្យ​ភាព​ និងអព្យាក្រឹត្យភាព​របស់​តុលាការ។ សមាជិក​សហគមន៍​ខ្មែរ​រស់​ នៅ​បរទេស​មួយចំនួន​មិន​ហ៊ាន​ចូលរួមក្នុង​ដំណើរការកាត់​ក្តី​នោះ​ទេ បើទោះ​ បីជា​​ខ្លួន​មាន​ចិត្ត​ចង់​ចូល​រួម​ក៏​ដោយ​ ដោយហេតុ​ថាពួក​គាត់​ខ្លាច​ការសងសឹក​  និង​ខ្លាចក្រែងត្រូវចំណាយប្រាក់កាសនៅពេល​ដែល​ពួក​គាត់​​​ធ្វើ​ជា​សាក្សី ​ រឺចូល​រួម​ជាភាគីដើមបណ្តឹងរដ្ឋប្បវេណី​។ តែថា យើងត្រូវដឹងថាវិធាន​​ផ្ទៃ​ក្នុង​ របស់​​អវតបាន​រៀបចំ​ទុក​ជា​មុន​ ដើម្បី​ជួយ​សម្រួល​នីតិវិធី​តុលាការ​ដល់​ជន​ ជាតិ​​ខ្មែរ​រស់​នៅ​បរទេស ដោយ​អនុញ្ញាតិ​ដល់​ពួក​គេ​តាម​ដាន​ដំណើរ​ការ​ជំនុំ​ ជម្រះ​​ តាម​រយៈ​បច្ចេក​វិទ្យា​សោត​ទស្សន៍​រឺ​ទូរទស្សន៍។ ចំណែកឯ​ព័ត៌មាន​ទាក់​ទិន​នឹងអង្គជំនុំជំរះ​ក៏អាចនឹងត្រូវផ្សព្វផ្សាយ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​ដូចគ្នា​នេះ​ ដែរ​។ យើងកត់សម្គាល់ឃើញថា រហូតមកទល់ពេលនេះ​ ក្រៅពី​អ្នក​ស្រី​​សេង  ធារី (ជនជាតិខ្មែរសញ្ជាតិអាមេរិក និងជា​ប្រធានមជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ បាន​ធ្វើ​ជា​ភាគី​ដើម​បណ្តឹងរដ្ឋប្បវេណី​​ក្នុងរឿងក្តីរបស់នួន ជា) គ្មាន​ខ្មែរ​ណា​ ម្នាក់​​ដែលរស់នៅ​បរទេសធ្វើ​ជា​ភាគី​ដើម​​បណ្តឹងរដ្ឋប្បវេណី​នោះទេ។  


សម្រាប់ខ្មែររស់នៅបរទេស តើពុទ្ធសាសនាមានសារសំខាន់​ប៉ុនណា​ក្នុង​ការ​ ផ្តល់​យុត្តិធម៌?
បើយោងតាមទ្រឹស្តីពុទ្ធសាសនា  ឧក្រិដ្ឋជនត្រូវតែទទួលផលបាប​ដែល​ខ្លួន​ បាន​សាង​​នៅ​ជាតិ​ក្រោយ ប៉ុន្តែមាន​មតិ​ជាច្រើន​យល់ឃើញខុសៗគ្នា​ទៅលើ​ លទ្ធភាព​នៃ​ដំណើរការ​កាត់​ក្តី​។​ មតិទីមួយយល់​ឃើញថា​ ការកាត់​ក្តីគ្មាន​ សារសំខាន់​នោះទេ ព្រោះថាច្បាប់នៃ​កម្មផល​បាន​​ដាក់ទោស​ពួក​គេ​រួច​ទៅ​ ហើយ​។ ចំណែក​ឯមតិ​មួយ​ទៀត​គាំទ្រ​អោយ​មាន​ដំណើរ​ការ​កាត់​ក្តីជា​មួយ​នឹង​ លក្ខខណ្ឌ​អោយ​មាន​អព្យាក្រឹត្យភាព គោរពតាមស្តង់ដាតុលាការអន្តរជាតិ  និង​​សម​ស្របតាមទស្សនៈពុទ្ធសាសនា។ ការគ្រោងទុក​ពីលទ្ធភាព​នៃការ​ លើក​លែង​​ទោស​អតីត​មេដឹក​នាំខ្មែរ​ក្រហម​តែង​តែ​ទទួលបាន​ការ​ច្រាន​ចោល​ ទាំង​ស្រុង ព្រោះថាដូចដែល​មតិ​ជាច្រើន​បានលើកឡើងរួចមកហើយថា ទោះ​ជា​​យ៉ាង​ណា​ក្តី​ក៏គោល​ការណ៍លើក​លែង​ទោស​គឺចេញមកពី​ប្រទេស​ដែល​ កាន់​សាសនា​គ្រឹស្តិនៅលោកខាងលិច ហើយ​​គោល​ការណ៍​នោះមិនដូច​នៅ​ ក្នុង​​ពុទ្ធសាសនានោះទេ។


បទ​សម្ភាសន៍ភាគពីរជាមួយនឹងយុត្តិវិទូម៉ី អេលីដា  នឹងត្រូវចេញផ្សាញ​នៅថ្ងៃ​ សុក្រ​​សប្តាហ៍​ក្រោយលើ​ទំព័រ​អាំងទែរណែត​​​របស់កាសែត ka-set.info

 



ការផ្តល់សក្ខីកម្ម​ពីបរទេស​
មាត្រាទី២៦.១នៃវិធាន​ផ្ទៃក្នុងរបស់អង្គជំនុំ​ជម្រះ​​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា​ បាន​ចែងថា៖ «សក្ខីកម្ម​របស់​សាក្សី​រឺ​អ្នក​ជំនាញ​នៅក្នុង​អំឡុង​ពេល​ស៊ើប​សួរ​  រឺការ​ជំនុំ​ជម្រះ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​របស់​បុគ្គល​នោះ​ផ្ទាល់ នៅពេល​ ណា​​ដែល​​អាច​ធ្វើ​ទៅបាន។ ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា សហចៅក្រម​​ស៊ើប​ អង្កេត​​ រឺ​អង្គជំនុំ​ជម្រះ​អាច​អនុញ្ញាតិ​អោយ​សាក្សី​ធ្វើ​សក្ខីកម្ម​តាម​រយៈ​បច្ចេក​ វិទ្យា​សោត​ទស្សន៍ រឺ​ទូរទស្សន៍ ក្នុង​ករណី​ដែល​បច្ចេក​វិទ្យា​បែប​នេះ​អនុញ្ញាតិ​ អោយ​​សហចៅក្រម​ស៊ើប​អង្កេត​​ រឺ​អង្គ​ជំនុំ​ជម្រះ​និង​ភាគី​សាក​សួរ​សាក្សី​បាន​ នៅពេល​ដែល​សាក្សី​ត្រូវ​ឡើង​ធ្វើ​សក្ខីកម្ម។ បច្ចេក​វិទ្យា​នេះ​មិន​ត្រូវ​អនុញ្ញាតិ​ អោយ​​ប្រើ​ទេ​​ ប្រសិន​បើ​ធ្វើអោយ​មាន​អន្តរាយ​ធ្ងន់​ធ្ងរ រឺ​មិន​ស្រប​ទៅនឹង​សិទ្ធិ​ ការពារ​ខ្លួន»។

 



ពលរដ្ឋខ្មែរនៅបរទេស
គេវាយ​តម្លៃថាមានប្រជាពល​រដ្ឋខ្មែរ​៦សែននាក់រត់ភៀស​ខ្លួនចេញពី​ប្រទេស​ កម្ពុជា​ ខណៈពេល​ដែល​កម្ពុជា​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​របស់ខ្មែរក្រហម។ អ្នក​ នាង​ម៉ី អេលីដា  បានរម្លឹកថា៖ “បញ្ញាវ័ន្តខ្មែរ​ភាគ​ច្រើន​ដែល​មួយ​ចំនួន​ធំ​មាន​ សញ្ជតិ​បារាំងចង់ទៅរស់នៅប្រទេសបារាំងខ្លាំងជាងទៅប្រទេសអាមេរិក  ចំណែក​ឯ​សហរដ្ឋអាមេរិក​ទទួល​ជន​ភៀស​ខ្លួន​ច្រើន​ជាទាហាន និ​ង​កសិករ​ ដែល​មកជាគ្រួសារ”។ អ្នកនាងបន្ថែមទៀតថា អ្នកខ្លះវាយតម្លៃ​ថាមាន​ជន​ ភៀស​​ខ្លួន​ខ្មែរ​ប្រមាណ៥ម៉ឺននាក់នៅប្រទេសបារាំងក្នុងឆ្នាំ១៩៨៩។ ១០ឆ្នាំ​ ក្រោយ​មក វិទ្យាស្ថានជាតិគ្រប់គ្រងស្ថិតិ និងសិក្សា​ពី​សេដ្ឋកិច្ច (l’Insee) បាន​ ធ្វើ​ជំរឿនឃើញមានពលរដ្ឋខ្មែរ៦៣ ២៨៤នាក់នៅប្រទេសបារាំង។ កាលពី​ឆ្នាំ​ ២០០៦ ការ​សិក្សា​​លើសមាគមអាមេរិក​ (American Community Survey) ដែល​ ធ្វើ​ឡើងដោយកា​រិយាល័យ​ជំរឿន​សហរដ្ឋ​អាមេរិក បានបង្ហាញថា ពលរដ្ឋ​ អាមេរិក​ចំនួន២៣៨ ៩៤៨​ បាន “ប្រកាសប្រាប់”ថា ពួកគេមាន​ដើមកំណើត​ជា​ ជ​​ន​​ជាតិ​ខ្មែរ។ ផ្ទុយទៅវិញ ​ ដោយហេតុថានៅប្រទេសខ្លះមានជំរឿន ហើយ​ ប្រទេស​ខ្លះទៀតគ្មានតែម្តង និងម្យ៉ាង​វិញ​ពិបាក​​ក្នុងការទទួលបានព័ត៌មាន​ ប្រភេទ​នេះ ដូច្នេះគ្មានតួលេខណាមួយពិត​ប្រាកដពីចំនួន​ពលរដ្ឋខ្មែរ​ទាំងអស់​ រស់​នៅ​ ប្រទេសនានាលើពិភពលោកនោះទេ។


សូមអានផងដែរលើទំព័រអាំងទែរណែតនូវអត្ថបទដូចខាងក្រោម៖
-ពលរដ្ឋខ្មែររស់នៅបរទេសមានតួនាទីកាន់តែសំខាន់នៅលើឆាក​នយោបាយ​ អន្តរជាតិ។​ នេះបើតាមការពន្យល់របស់​លោក​ នីកូឡា វែកតូវិក ក្នុង​អត្ថបទ​ចុះ​ ផ្សាយ​កាលពីឆ្នាំ២០០៥ ដែលមាន​ចំណង​ជើង​ថាសារសំខាន់​នៃ​នយោបាយ​ របស់​ពលរដ្ឋ​អន្តោប្រវេស្តន៍នៅបរទេស ជាភាសាអង់គ្លេសនៅលើ​ទំព័រ​ អាំងទែរណែត “Migration Information​ Source” របស់វិទ្យាស្ថាន​នយោបាយ​ អន្តោប្រវេស្តន៍​អាមេរិក។
- “១៧​ មេសា ២០០៥ ទិវារម្លឹកខួបប្រល័យពូជសាសន៍ក្នុងរបបខ្មែរក្រហម”  ចុះផ្សាយក្នុងទស្សនាវដ្តី l’Ecrit d’Angkorជាទស្សនាវដ្តី​យុវវ័យ​ខ្មែរ​នៅ​ ប្រទេស​បារាំង លេខ៨ ខែមេសា ២០០៥

Ka-set.info
 
 

Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir