αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 05 αž’αŸ’αž“αžΌ 2008
αž˜αŸ‰αŸ„αž„ 07:35 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Photo Phnom Penh (festival)
 → αž’αŸ’αž“αžΌ  29 @08:00 - :0200:
"Where elephants weep" (opιra-rock khmer)
 → αž’αŸ’αž“αžΌ  05 @06:30 - :0830:
Danses Apsara
 → αž’αŸ’αž“αžΌ  05 @07:00 - :0800:
Marchι aux puces @ Friends
 → αž’αŸ’αž“αžΌ  06 @08:00 - :1200:
La mιthode Honda (business conference)
 → αž’αŸ’αž“αžΌ  06 @08:30 - :1130:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

Advertisement
រូបចាម(១): បុព្វបុរសដ៏ល្បីល្បាញរបស់ សាអិត មិត្ត
αžŠαŸ„αž™ អេមីកូ ស្តក់   
Convertir en PDF Version imprimable SuggΓ©rer par mail
22-08-2008

Clichιs chams - Saeth Mith © Emiko Stock

 កំពង់ឆ្នាំង (ប្រទេសកម្ពុជា) លោកអ៊ុំសាអិត មិត្ត ។ នេះគឺជាជីវប្រវត្តិទីមួយ នៃសហគមន៍ឥស្លាម នៅប្រទេសកម្ពុជា
© អេមីកូ ស្តក់

ជា​រៀង​រាល់​ខែ ទំព័រ​នេះ​នឹង​រៀប​ចំ​បង្ហាញ «រូបចាម»​ជាច្រើន ទាក់ទង​នឹង​សហគមន៍​​​​​អ្នក​កាន់​សាសនា​​​ឥស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយជៀសវាង​បង្ហាញ​​នូវ «រូប»ដដែលៗ។ យើង​នឹង​រៀប​រាប់​ពីជីវប្រវត្តិ​ជាច្រើន​បន្ត​បន្ទាប់ ដោយ​លើក​ឡើង​ពី​សហគមន៍​នេះ​នៅ​គ្រប់​មជ្ឈដ្ឋាន​ផ្សេងៗ​។ ពង្សាវតារ​នេះ​នឹង​ជួ​យ​អោយ​មាន​ការ​ផ្លាស់​ប្តូរ​គំនិត​ដែល​ទទួលបាន​ខ្លះ​ៗ តាម​រយៈ​ «រូប»​ មួយ​ចំនួន​ ( ត្រង់នេះ «រូប» មានន័យថា​បុគ្គលិកលក្ខណៈ​ បច្ចុប្បន្ន​រឺ​អតីតកាល -ប្រវត្តិ​សាស្រ្ត រឺ​ទេវកថា -ជាវត្ថុ ពិធី​ ជីវភាព​ប្រចាំថ្ងៃ)។ លើស​ពីនេះ យើងក៏នឹង​​​បង្ហាញ​នូវសំអាង​ទាក់ទង​នឹង​ «ជនជាតិចាម» ជាច្រើនទៀត​ផងដែរ​​។ អ្នក​សុទ្ធ​និយម​​តែង​​តែ​ឆ្ងល់​​នឹងការ​ប្រើប្រាស់​ពាក្យ «ចាម» ដែល​ជាទូទៅ គឺជា​ឈ្មោះ​ជនជាតិមួយ ដែលមាន​កំណើត​មកពី​ប្រទេស​ចម្ប៉ា ប៉ុន្តែ​យើង​បាន​ជ្រើស​រើស​ពាក្យ​ចាម​ ដោយសារ​គេ​យល់​ថា​​ អ្នក​កាន់​សាសនា​ឥស្លាម​គឺជា​ជន​ជាតិ​ចាម​។ យើង​ចង់​បើក​ទូលាយ «ពាក្យចាម» អោយ​គេ​បាន​ដឹង​និងឃើញ ថានៅ​ក្រោយ​​ពាក្យ «ចាម» រឺពាក្យ​ «ឥស្លាម​» នេះ​ មានរូប​ផ្សេង​ៗគ្នា។


សម្លេង​​​អំពាវ​នាវ​ហៅ​​អោយ​មក​ជួប​ជុំ​​គ្នាសូត្រ​ធម៌​នៅ​ក្នុង​ព្រះ​វិហារ​​​​​បាន​​លាន់​ឮ​សូរ​​​ចេញ​ពី​ក្នុង​​​ភូមិ ច្រក​រមៀត ​​នា​​ខេត្ត​កំពង់​ឆ្នាំង​។ លោកអ៊ុំ សាអិត មិត្ត គឺជា​ជន​ពិការ​​ដៃ​​មួយ​ចំហៀង​​។​​ គាត់​​កំពុងតែទន្ទេញ​​​​​​ធម៌​​ក្នុង​គុម្ពី​កូរ៉ង់​យ៉ាង​ស្មឹង​ស្មាត​​និង​យក​ចិត្ត​​ទុក​ដាក់​​​។ ក្រោយ​មក​​ គាត់​បាន​​ពាក់​ «មួក​សាសនា​ឥស្លាម​(កូពះ)​​»​។ គាត់​​​​បាន​និយាយ​​​​ទាំង​សើច​ញញឹមថា «​​ខ្ញុំ​​បាន​ចាប់​ផ្តើម​​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​​ការ​គោរព​​​សាសនា ​នៅ​ពេល​ដែល​​​វ័យ​​របស់​ខ្ញុំ​កាន់​តែ​ចាស់​ទៅៗ។​ កាល​ពី​​ឪពុក​របស់​​​ខ្ញុំ​​​នៅ​មានជីវិត​​ គាត់​មិនធ្លាប់​​ដែល​បាន​ឃើញ​ខ្ញុំ​សូត្រ​ធម៌​នោះឡើយ​​។ កាល​នោះ​ ខ្ញុំ​ចូល​​ចិត្ត​លេង​បាល់​ទាត់​ច្រើន​ជាង»។ លោកអ៊ុំ​​​ប្រញាប់​ប្រញាល់​​​ធ្វើ​​ដំណើរ​​ទៅ​កាន់​ព្រះ​វិហារ​​​សាសនា​ឥស្លាម​​​ ជាមួយនឹង​​​​​ដំណើរ​​ជា​អ្នក​​​​​កីឡា​សុទ្ធ​សាធ​​​​។

នៅ​កន្លែង​ផ្សេង​ទៀត​នៃ​ពិភព​អ្នក​កាន់សាសនា​ឥស្លាម​ ​ ​ សាអិត​ មិត្ត​​ ​ហាក់​បី​ដូច​កំពុង​តែ​​​​ស្លុងអារម្មណ៍​​​យ៉ាង​ខ្លាំង​ទៅ​លើ​​ទេ​វ​វិទ្យា​ (​ការ​សិក្សា​​ពី​អាទិទេព​)​ ទាក់​ទង​​នឹង​​ឈ្មោះ​ «សាយ​យីដ» ជាភាសា​អារ៉ាប់​ ដែលមាន​​ន័យ​ថា សាអិត ចំពោះ​អ្នក​​កាន់​សាសនា​ឥស្លាម​នៅ​ស្រុកខ្មែរ​​។​ ឈ្មោះ​ «សាអិត» ​នេះ​​បាន​លាន់​ឮ​សូរ ប្រៀប​​​​​ដូច​​​​ជា​កំណាព្យ​មួយ​ឃ្លា​ ​ដែល​​បាន​រំលឹក​ពី​​​​​​​កំណើត​​សាសនា​ឥស្លាម ព្រះ​ចៅ​កាលីហ្វ និង​ទេវទូត​មហាម៉ាត់​ ព្រម​ទំាង​អ្នក​បន្ត​វេន​ជំនាន់​ក្រោយ​ៗ​របស់​ពួក​គេ​។​ គាត់​លួច​ខ្សឹប​​ប្រាប់​ស្ងាត់​ៗ​​​​​ថា​ «​ចាស់​ៗ​​​តែង​តែ​​​​និយាយ​​​​ប្រាប់​អោយ​ដឹង​ពី​បុព្វបុរស​​សាអិត ដែល​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ ហើយនឹង​មានអំណាច​ដ៏កំពូល​។​ ចាស់​ៗខ្លះ​បាន​និយាយថា​ ​សាអិត មាន​ចំណេះ​ដឹង​ដ៏អាថ៌​កំបាំង ដូចជា​មន្ត​អាគម និង​ទ្រឹស្តីផ្សេងៗ»។

ផ្នូរ​របស់​ដូនតា​សាអិត​​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​​បញ្ជាក់​​ពីឧទាហរណ៍​​​​ទាំង​​​​​នេះ​បាន​​​។ ផ្នូរ​សពទាំង​​​នេះ​​នៅ​តែ​ត្រូវ​បាន​គេ​គោរព​បូជា​​ ដោយ​ក្នុង​នោះ​រួមមាន​ទាំង​ជនជាតិ​ខ្មែរ​​ដែល​ស្គាល់ផ្នូរ​​ទាំង​នេះ​ផងដែរ​។​ គេ​ជឿថា​ផ្នូរ​របស់​បុព្វបុរស​ដ៏​មាន​បារមី​​​​នៅ​ចាំ​ថែ​រក្សា​ពួក​គេ​​ និង​ជួយ​អោយ​ពួក​គេ​រក​ស៊ី​មាន​បាន​។ ដូច្នេះ​ គេ​គប្បី​គួរ​តែ​គោរព​បូជា​​ចំពោះ​ផ្នូរ​ទាំង​នេះ ដើម្បី​កុំ​អោយ​ដូន​តា​មា​ន​ការ​ខឹង​សម្បា​រ​ដោយសារ​តែ​ពួកគេ​ខ្លាច​អំណាច​បារមី​របស់​ដូនតា​។ នៅពេល​យើង​អាន​រឿង​និទាន​យូរ​ៗទៅ គេ​ចង់​ឃើញ​ថា​ពួកគេ​ពិត​ជា​មាន​អំណាច​ខ្លាំង​ពូកែ​មែនទែន​ តែ​យើង​​មិនអាច​ដឹង​បាន​ថា​តើ​កិត្តិនាម​នោះ ពិតប៉ុន្មាន និងមិនពិត​ប៉ុន្មាន​នោះទេ​​​។ នៅ​​តាម​ឆ្នេរ​សមុទ្រ​វៀតណាមសព្វ​ថ្ងៃ​​ គឺ​​​ជា​​កន្លែងសំបូរ​​​ប្រវត្តិ​​ស្នេហា​រវាង​​ព្រះអង្គ​ម្ចាស់​​ក្សត្រី​​ក្នុង​តំបន់​នេះ​ ជាមួយ​នឹង​​​ជនជាតិ​បរទេស​​ដែលគេ​មិន​ស្គាល់​ប្រភព​ច្បាស់​លាស់​​​ ហើយ​ក៏​​ជា​កន្លែង​នៃ​​​​ការ​ចង​សម្ព័ន្ធ​មិត្ត​ភាព​​​រវាង​ពួក​​ឥសី​​​ ដែលជា​​សាយីដ ​​​មក​ពី​ប្រទេស​អារ៉ាប៊ី​។ គេ​បាននិយាយ​ថា​ពួក​គេ​គឺ​ជា​មនុស្ស​ដំបូង​គេ​​ដែល​​បាន​នំា​យក​សាសនា​​ឥស្លាម​មក​កាន់​​​ប្រទេស​ចម្ប៉ា​។ ប៉ុន្តែ​ យុទ្ធ​កថា​​នេះ​​​ក៏​បាន​​​រៀប​រាប់​បន្ត​ជា​ពិសេស​​អំ​​ពី​ការ​ធ្វើ​​សង្គ្រាម​​បរាជ័យ​របស់​​សាអិត​​មួយ​រូប​ ​ ដែល​​ជា​​​ឧត្តម​សេនីយ៍​​ដ៏​ស្មោះត្រង់​ជានិច្ច​ចំពោះ​ព្រះ​មហាក្សត្រ និង​ជា​អ្នក​ចម្បាំង​តស៊ូ​​​ប្រយុទ្ធ​រហូត​ដល់​បញ្ចប់​ជីវិត​របស់​ខ្លួន​។ យុទ្ធជន​​​​ទំាង​អស់​នោះ​នៅ​តែ​ត្រូវ​បាន​គេ​​គោរព​វិញ្ញាណ​​ខ័ន្ធ​​ ​នៅ​​​ក្នុង​ពិធី​​បុណ្យ​ហៅ​ព្រលឹង​នៃ​វប្បធម៌​ចាម​​​​​ នៅ​​​មុន​​ពេល​ដែល​គេ​រៀប​ចំ​ពិធី​ហៅ​ព្រលឹង​របស់​ស្តេច​ ចម្ប៉ា​ ដែល​​​អ្នក​ចម្បាំង​ទាំង​នោះ​បាន​ពលីជីវិត​ថ្វាយ​។ តាម​រយៈកាល​ប្រវត្តិ​វិទ្យា​​​របស់​ជន​ជាតិ​ចាម​ និង​​ជនជាតិ​ខ្មែរ អ្នក​ចម្បាំង​ទាំង​​នោះ​បាន​បន្សល់​ទុក​នូវ​សក្ខី​ភាពជា​​វីវៈ​បុរស​​ដែល​មាន​ភក្តី​ភាព​ចំពោះ​ព្រះ​អង្គ​ម្ចាស់​នីមួយៗ​​​ ហើយ​​នឹង​ជា​ក្រុមឧទ្ទាម​ដែល​បាន​បង្ក​ចលនា​ប្រឆាំង​នឹង​ព្រះ​អង្គ​ម្ចាស់ផ្សេងៗ​។​​ សាអិត​បានជួប​នូវ​ការ​លំបាក​ច្រើន ដោយ​សារ​ជនជាតិ​ចាម​ និង​អំបូរ​សាអិត​បាន​ចូលរួម​ជាមួយ​នឹង​អ្នក​ដណ្តើម​រាជ្យ​​ ដោយ​​​គេ​បាន​ធ្វើជា​មន្ត្រីការពារ​អ្នក​មានបំណង​ដណ្តើមរាជ្យ​ទាំងនោះ នៅ​សតវត្ស​​​ទី​១៩​។​

ទា​ក់​ទង​ទៅ​នឹង​ការ​​​រំលឹកអនុស្សាវរីយ៍​ពី​អតីតកាល​​ដែល​បាន​កើត​មាន​ឡើង​តាំង​តែ​​​​ពី​​ពីរ​ទៅ​បី​សតវត្ស​កន្លង​​មក​ហើយ​នោះ លោកអ៊ុំ​សាអិត​ មិត្ត​​​បានសើច​​ញញឹម​​ ដោយ​​បាន​និយាយ​ថា «យើង​មិន​អាច​ដឹង​ថា​តើ​ប្រវត្តិសាស្រ្ត​មួយ​ណា​ពិត​នោះ​ទេ​​។ ​​ខ្លួនគាត់​ផ្ទាល់​​​ ក៏​ដូច​ជា​ជន​​ជាតិចាម​​មួយ​ចំនួន​​​​ទៀត​​ បា​ន​បំភ្លេច​​នូវ​​ប្រវត្តិ​​សង្រ្គាម​​បង្ហូរ​ឈាម​នេះ​ទៅ​ហើយ  ព្រោះ​ពួក​គេ​ចង់​​​ធ្វើ​សមាហរណកម្ម​​ជន​ជាតិ​ចាម​អោយ​​បាន​​ងាយ​ស្រួល​​ចូល​​ទៅ​ក្នុង​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា​​។

លោកអ៊ុំ​សាអិត មិត្ត មាន​ក្តោង​ច្រមុះ​ស្រួច ដូច​ទៅនឹង​ដូនតា​ដ៏ល្បីល្បាញ​របស់​គាត់។ ទោះ​បី​ជា​ត្រកូល​របស់សាអិត ​មិត្ត មាន​ឈ្មោះ​ល្បី​ចំពោះ​អ្នក​កាន់​សាសនា​​ឥស្លាម​ខ្លះ​ក៏ដោយ ក៏លោកអ៊ុំ​មិនមែនជា​មនុស្ស​​មាន​អំនួតនោះទេ។​ ​ គាត់​​អត់​មានអារម្មណ៍​ចង់​ធ្វើ​ជា​​​មន្ត្រី​រាជ​ការ​នៅ​​​ក្នុង​ស្ថាប័ន​​ក្រសួង​​ណា​មួយ​ឡើយ បើ​ទោះ​បីជា​អំបូរ​ចាម​ និង​ខ្សែសាអិត​មួយ​ចំនួន​បាន​ចូល​រួម​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ តាម​ឈ្មោះ​ឥស្លាម រឺ​ឈ្មោះខ្មែរ​ក៏​ដោយ។​ លោក​​​មាន​មោទនភាព​​ណាស់​​​​​ទៅ​​ហើយ ដោយ​គ្រាន់​តែ​បាន​បង្ហាញ​​នូវ​គ្រឿង​ឥស្សរយស​ការងារជា​យោធានៅ​ក្នុង​ជួរ​កង​ទ័ព​កម្ពុជា​​​។

ប៉ុន្តែ​ ប្រវត្តិ​សាស្រ្ត​​​ពី​អតី​តកាលតែង​តែ​​​កើត​មាន​ឡើង​ចំពោះ​រូប​គាត់ជានិច្ច​​​។​ នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារយុទ្ធជន​ត្រកូល​ ​សាអិត​ ​ ឪពុក​របស់​គាត់ធ្លាប់​​ធ្វើ​ជា​​ទាហាន​​​​​​ម្នាក់​​ ដែល​បាន​​​​បម្រើ​​នៅ​ក្នុង​ជួរ​កង​ទ័ព​​​​​គំា​ទ្រ​ចំពោះ​​«​អ្នក​ការ​ពារ​ប្រទេស​ជាតិ​» នោះ​គឺ​​ លន់ នុល។ លោក​អ៊ុំ​សាអិត​ មិត្ត​​​ បាន​ដើរ​តាម​គន្លង​​​ឪពុករបស់​​​គាត់​​​​​។ ប៉ុន្តែ ​​គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា​ «​​អ្វី​ដែល​សំខាន់​សម្រាប់​រូប​​ខ្ញុំ​​នោះ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​បម្រើ​​ក្នុង​ជួរ​កង​ទ័ព​របស់សម្តេច​​​ ហេង​ សំរិន ដែល​មាន​ន័យ​ថា​ជា​កង​ទ័ព​របស់​សម្តេច​​ ហ៊ុន សែន ព្រោះ​​​លោក​​បានក្លាយ​ទៅ​ជា​មេ​ដឹក​នាំ​ថ្មី​ និង​អ្នក​ការពារ​ប្រទេស​ជាតិ​​របស់​ពួក​យើង​»។ នៅ​ពេលខ្លះ​​​ដែល​អ៊ុំ​សាអិត​ មិត្ត​ត្រូវ​គ្រាប់​កាំភ្លើង​ រឺ​ពេលខ្លះ​​​ត្រូវ​គ្រាប់​បែក​ គាត់​​​​​តែង​តែ​​ជៀស​ផុត​ពីសេចក្តី​ស្លាប់រហូត​  ជាហេតុ​ធ្វើ​អោយគាត់​​​​​មាន​ស្លាក​ស្នាម​ជាច្រើន​​នៅ​ជាប់នឹង​​ខ្លួន។ ប៉ុន្តែ​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​​ការ​ការ​ពារ​​​បណ្តា​អ្នក​មាន​បុណ្យ​ស័ក្ត​ធំៗ​​ បាន​ធ្វើ​អោយ​គាត់​​ពិការ​​​ភ្នែក​ម្ខាង​ ​ព្រម​ទំាងខ្វិន​​ម្រាម​ដៃទៀត​ផង។​ ទោះបី​ជារូប​​គាត់​បាន​​បាត់​បង់​ដៃ​មួយ​ចំហៀង ក្នុង​ពេល​ដែល​មិន​បាន​ធ្វើ​សង្គ្រាម​​​​ក៏​ដោយ​ ក៏​គាត់​នៅ​តែ​ព្យាយាម​រស់​នៅ​បន្ត​ទៀត​ផង​ដែរ​។​​ «នៅពេល​នោះ ខ្ញុំ​បាន​ចាប់​ផ្តើម​សាង​​អនាគត​​សាជាថ្មី​ជាមួយ​នឹង​ភរិយា​របស់​ខ្ញុំ​ នៅ​ក្នុង​ភូមិ​កំណើត​របស់​នាង​ នា​ខេត្ត​កំពង់​ឆ្នាំងដែល​ល្បីល្បាញ​សំបូរ​ទៅដោយ​​​ជាងដំ​ដែក។ អ្នក​នៅ​ជិត​ខាង​ផ្ទះ​របស់ខ្ញុំ​ បាន​បើកគ្រាប់​មីន​​យក​​លោហធាតុ​ ដើម្បីយក​ទៅលក់​បន្ត។ ខ្ញុំ​បាន​ដាក់​តឿន​​ពួក​គេ​ជា​ច្រើន​លើក​ច្រើន​សាថា​វា​​​គ្រោះ​ថា្នក់​ខ្លំាងណាស់​​។ ប៉ុន្តែ ដោយ​សារ​តែ​ប្រាក់​បៀវត្ស​ពី​ក្រុ​ម​កី​ឡាករ​បាល់​ទាត់​យោធា​​​ដែល​ខ្ញុំ​​ធ្លាប់​ធ្វើ​ពីមុន​ ​​​មិន​​អាច​បំពេញ​តម្រូវ​ការជីវភាព​​​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំបាន​ ​ខ្ញុំ​ក៏​បាន​​ចាប់​ផ្តើម​ធ្វើ​ដូច​គេ​ដែរ។ ជា​អកុសល បន្ទាប់​ពី​​​ថ្ងៃ​ទី​បី​នៃ​សកម្ម​ភាពនេះ​ គ្រាប់​មីន​មួយ​បាន​ផ្ទុះ​ចំដៃ​ខ្ញុំ​។

នេះ​គឺ​ជា​ពេល​វេលា​ចុង​ក្រោយ​នៃ​កិត្តិ​នាម​ល្បី​ល្បាញ​របស់​លោកអ៊ុំ​​សាអិត​ មិត្ត​​។ គាត់​មិន​មែនល្បីល្បាញ​ដោយ​សារ​តែ​គាត់​ជា​​​កូន​ចៅ​ជំនាន់​ក្រោយ​​របស់​ព្រះ​ចៅ​កាលីហ្វ រឺក៏​ជា​អ្នក​ចម្បាំង​​ដ៏​មាន​ឥទ្ធិពល​​ឡើយ​ ប៉ុន្តែ​ គាត់​ល្បី​ដោយ​សារ​គាត់​ជា​​កីឡាករ​បាល់​ទាត់​មួយ​រូប។ ខណៈ​ពេល​​ដែល​​គាត់​មាន​ភាព​ល្បី​ល្បាញ​ខាង​កីឡា​បាល់​ទាត់​ មាន​ជនជាតិ​ចាម​មួយ​ចំនួន​​​​បាន​មក​គាំ​ទ្រ​រូបគាត់​នៅ​តាម​ដង​ផ្លូវ​​នៃ​បណ្តា​ភូមិ​តូច​ៗ​ និង​​ភូមិធំ​ៗ ដែល​គាត់​បាន​ទៅចូល​រួម​​ប្រកួត និង​ចង់​ថត​រូប​ជាមួយគាត់។​ ភរិយា​របស់​គាត់ដែល​មាន​​ក្រសែ​ភ្នែក​​​មុត​ថ្លាប្រកប​ដោយ​​​ការ​ប្រច័ណ្ឌបន្តិច​​ តែ​មាន​មោទន​ភាព​ចំពោះ​ស្វាមី​ ​បាន​បន្ថែម​ថា​ «​គាត់​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយផ្សេង​​ទៀត...និង​បាន​ជួប​ «មនុស្ស​ស្រី​មួយ​ហើយ​មួយ​ទៀត​​​»​។ ​អាជីព​​​ជា​កីឡាករ​​ ក៏​ដូច​ជា​ទាហាន បាន​បញ្ចប់ទៅ​ហើយ​ ដោយ​បន្សល់​នូវ​​​អនុស្សាវរីយ៍​ទូ​តូច​​​មួយ​​​ពេញ​ទៅ​ដោយ​​​​ជយភ័ណ្ឌ និង​មេដាយ​ផ្សេងៗ ដែល​ត្រូវ​បាន​រៀប​ចំ​ទុក​ដាក់​បាន​យ៉ាង​ល្អ​​​​នៅ​​ចន្លោះគម្ពីរ​កូរ៉ង់​​ និង​ទូរទស្សន៍ ក្នុង​ផ្ទះ​ ​​​។

លោកអ៊ុំ​ សាអិត ​មិត្ត​ បាន​រំលឹក​ឡើង​វិញថា​ នៅ​ចុង​ឆ្នាំ​១៩៩១ ​​ដំណើរ​ការ​របស់​​អង្គ​ការ ​Apronuc ​(អាជ្ញាធរ​បណ្តោះ​អាសន្ន​​នៃ​អង្គការ​សហប្រជាជាតិប្រចាំ​ប្រទេស​កម្ពុជា​​​) បាន​ជួយ​អោយ​គាត់​ក្លាយ​ជា​​អ្នក​​បកប្រែ​ភាសា​បារាំង​អោយ​អ្នក​ទទួល​ខុស​ត្រូវ​មន្ទីរពេទ្យ​​ខេត្ត​កំពស់ឆ្នាំង ដែល​ជា​ជន​ជាតិ​ទុយណេស៊ី និង​ជា​អ្នក​កាន់​​សាសនា​ឥស្លាម​ផង​ដែរ។​​ ការ​​ចូល​មក​​​ដល់​នៃ​​​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ដ៏​ច្រើន​សន្ធឹក​​សន្ធាប់​ និង​ជា​​​ពិសេស ការ​ចូល​មកដល់​នៃ​អ្នក​កាន់​សាសនា​គ្រិស្ត​បែប​​ប្រូ​​តេស្តង់​​សញ្ជាតិ​​​អាមេរិក​ ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៤ បាន​ធ្វើ​​អោយ​គាត់ក្លាយ​ទៅ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​ការ​ប្រកួត​​​​កីឡា​មិត្ត​ភាព​​ជន​ពិការ​។​

បច្ចុប្បន្ន​នេះ ​ដោយសារ​អត់ការងារធ្វើ បុរស​វ័យ​ហាសិបឆ្នាំ​ផ្លាយ​​រូប​នេះ មាន​ពេល​ទំនេរ​ច្រើន​ ​​ជារៀង​រាល់​ថ្ងៃ ដើម្បី​​​ចូល​រួម​​​សូត្រធម៌​នៅ​​ព្រះវិហារ​សាសនា​ឥស្លាម​។ បន្ទាប់​មក​ គាត់​ទៅ​​​មើល​​ការ​ប្រកួត​បាល់​ទាត់​​របស់​កូន​ប្រុស​​​តែ​មួយ​គត់​របស់​គាត់។ យុវជន​​រូប​នេះ​ចាប់​អារម្មណ៍​ចំពោះ​បាល់​ទាត់​យ៉ាង​ខ្លាំ ហើយ​នៅក្នុង​​ទីលាន​ប្រកួត គេ​​​រត់​​​បាន​យ៉ាង​លឿន​ និងយ៉ាង​​ស្ទាត់​ជំនាញ​។ ​​​យុវជន​វ័យ​​ក្មេងរូប​នេះ​មាន​ឈ្មោះ​ថាកាមែល។ នៅ​ពេល​ដែល​គាត់​​​​​​មិន​​​​ទៅ​​​ប្រកួត​បាល់​ទាត់ គាត់​​​​ទៅ​រក​ស៊ី​ជា​អ្នក​កាប់​​​​គោ​។ កាមែល​​​​​បាន​ទៅ​​​សិក្សា​អំពី​​​សាសនា​រយៈពេល​​ខ្លី​ នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជិត​ខាង​នៃ​ប្រទេស​​កម្ពុជា​។ កាមែល​​មិន​បាន​ដើរ​តាម​គន្លង​របស់​ដូនតា​​​សាអិត​​ ដែល​ជា​អ្នក​សិក្សា​ពី​ទេវវិទ្យា​ដ៏​សំខាន់​ រឺក៏​ជាប្រមុខ​នៃ​ការ​ធ្វើ​សង្គ្រាម​​ដ៏​គួរ​អោយ​ភ័យ​ខ្លាច​នោះ​​ទេ ប៉ុន្តែ គាត់​​សុខ​ចិត្ត​លេង​បាល់​វិញ​។​ ប៉ុន្តែ​ នៅក្នុង​ចំណោម​បង​ប្អូន​របស់​កាមែល​​​ដែល​មាន​​​សុទ្ធ​តែ​ស្រីៗ គាត់​​គឺ​ជា​ក្តីសង្ឃឹម​​របស់​ដូនតា ព្រោះ​ថា​ គាត់​​គឺ​ជា​មនុស្ស​តែ​ម្នាក់គត់​​ដែល​​អាច​ ស្នង​នាម​​​ត្រកូល​របស់​ឪពុក ដែល​ជា​​ប្រពៃ​ណី​​ចុង​ក្រោយ​បំផុត​របស់​បុព្វបុរស​សាយ​យីដ​។ ទារក​​មួយ​ដែល​​មក​ចាប់​កំណើត​​របស់​បង​ប្អូន​ស្រី​ៗ​េប​សុទ្ធ​តែ​ស្រី្ង្ស័យ។ ​នៅ​ក្នុង​ផ្ទៃ​ពោះ​​ភរិយា​របស់​គាត់​​ នឹង​ត្រូវ​បាន​បី​បាច់​ថ្នាក់​ថ្នម​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​​​ពី​សំណាក់​​អនាគត​ជីតា​របស់​ទារក​នេះ​​​។ គាត់​បាន​បញ្ជាក់​ប្រាប់​ជាមួយ​នឹង​ក្តីសង្ឃឹម​ថា​ «ប្រសិន​កូន​នោះគឺ​ជា​កូន​ប្រុស​ នោះ​ត្រកូល​ សាអិត​​របស់​គ្រួសារ​ខ្ញុំ​ នឹង​​មាន​អ្នក​ស្នង​ត្រកូល​បន្ត​​​ហើយ​​»។ ភរិយា​របស់​សាអិតមិត្ត ដែលត្រូវ​ជា​អនាគត​​ជីដូន​ទារក​នេះ គិត​ឆ្ងាយ​ជាង​នេះថា​ «​ប្រសិន​កូន​នោះ​គឺ​ជា​កូន​ស្រី​វិញ ទារក​នោះនឹង​​​ទទួលបាន​​ការ​បីបាច់​ថ្នាក់​ថ្នម​ពី​សំណាក់​​អនាគត​​​​ជីដូន​ ហើយ​យ៉ាង​​ហោច​ណាស់​ ទារិកានោះ​នឹងមាន​សម្រស់​ស្រស់​ស្អាត ព្រមទាំង​​មាន​ច្រមុះ​​​ដ៏​ស្អាត តាម​បែប​អារ៉ាប់ និង​ដូន​តា​​សាអិត​។
Ka-set.info
 
 

Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir