|
ទទួលព័ត៌មានតាមអ៊ីមែល
សូមលោកអ្នកទទួលអត្ថបទថ្មីៗ តាមរយៈទូរសាអេឡិចត្រូនិច
|
| ប្រឡងមធ្យមសិក្សាទុតិយភូមិ៖ ការលួចបន្លំមិនមែនជា ការប្រព្រឹត្តិកំហុស |
| ααα ព្រំ សិលា | | | 07-08-2008 | 
ភ្នំ ពេញ អនុវិទ្យាល័យចតុមុខ ថ្ងៃទី៥ សីហា ២០០៨៖ សិស្សវិទ្យាល័យមួយនាក់បានបោះ ឯកសារមេរៀនទៅអោយមិត្តភក្តិរបស់ខ្លួន នៅប៉ែកម្ខាងទៀត ©John Vink/ Magnum ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាកិច្ចការមួយដែលបេក្ខជនបានត្រៀមខ្លួនរួចជាស្រេច និងបានគៀងគងសាច់ញាតិរបស់ខ្លួនអោយមកចូលរួម។ នៅដើមសប្ដាហ៍នេះ ទីក្រុងភ្នំពេញទាំងមូលមានសភាពអ៊ូអរយ៉ាងខ្លាំង ដោយសារសិស្សវិទ្យាល័យ និងអ្នកផ្សំគំនិតឈរជើងមិននឹង ពួកគេខំប្រឹងស្វែងរកវិញ្ញាសាដែលអាចចេញនៅពេលប្រលង នៅតាមហាងថតចម្លងនានាក្នុងទីក្រុង។ ទាំងអស់នេះ គឺសុទ្ធតែជាការធ្វើជំនួញរកស៊ី ជុំវិញការលក់ដូរវិញ្ញាសាប្រលងសញ្ញាបត្រទុតិយភូមិ ដែលមានបេក្ខជនប្រមាណ ៧៩ ០០០ នាក់ ចាប់ផ្តើមពីថ្ងៃទី ៤ ដល់ ៦ សីហា។
លោក ច្រឹង លឹមស្រ៊ី ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅនៃក្រសួងអប់រំ បានអះអាងយ៉ាងម៉ឹងមាត់ថា «គ្មានវិញ្ញាសាណាមួយដែលបានធ្លាយចេញក្រៅ មុនពេលបេក្ខជនចូលប្រឡងនៅក្នុងបន្ទប់ឡើយ!»។ បើតាមគំនិតរបស់លោកប្រធាន វិញ្ញាសាដែលចរាចរណ៍ទាំងនេះ គឺគ្រាន់តែជាពាក្យចរ៉ាមអារ៉ាមរបស់ឈ្នួញរកស៊ីខិលខូចមួយក្តាប់តូច ដែលចង់បោកបន្លំសិស្សវិទ្យាល័យ ដើម្បីអោយពួកគេទិញវិញ្ញាសាទាំងនេះ ទុកសម្រាប់បើកមើលនៅពេលប្រឡង។
តាំងពីថ្ងៃទីមួយនៃសម័យប្រលងមធ្យមសិក្សាទុតិយភូមិ ម្ចាស់ហាងថតចម្លងជាច្រើនកន្លែងនៅបរិវេណជុំវិញវិទ្យាល័យ បានបង្ហាញនូវទឹកមុខហត់អស់កម្លាំង។ ម្ចាស់ហាងថតចម្លងមួយរូប សុំមិនបញ្ចេញឈ្មោះ បានប្រាប់អាថ៌កំបាំងថា «វិញ្ញាសាភាសាខ្មែរបានបែក នៅពាក់កណ្តាលអាធាត្រ។ សិស្សនិស្សិតបានមកដាស់ខ្ញុំអោយបើកទ្វារ តាំងពីម៉ោង៤ទៀបភ្លឺ ហើយសកម្មភាពបែបនេះបន្តកន្ទុយគ្នាជាហូរហែរមិនចេះដាច់!»។
នៅអំឡុងពេលប្រឡងបាក់ឌុប ហាងថតចម្លងនីមួយៗបានបើកបម្រើសេវាកម្មយ៉ាងសកម្ម ហើយហាងខ្លះបានសម្រេចចិត្តបើកដំណើរការពេញមួយថ្ងៃទៀតផង។ ម្ចាស់ហាងបានចំហទ្វារចោលពាក់កណ្តាល ជារៀងរាល់យប់ ដើម្បីអោយសិស្សដឹងថាពួកគេអាចមកថតចម្លងឯកសារបាននៅទីនេះ។
ម្ចាស់ហាងថតចម្លងមួយផ្សេងទៀតបានគូសបញ្ជាក់ថា «ម៉ោងប្រាំមួយព្រឹកគឺជាពេលវេលាដែលមានមនុស្សចូលមកក្នុងហាងច្រើនជាងគេបំផុត ហើយពួកគេចេញចូលមកថតចម្លងឯកសារមិនចេះដាច់ រហូតដល់ថ្ងៃត្រង់»។ លោកបានបញ្ជាក់ទាំងអំនួតថា «ខ្ញុំអាចបង្រួមឯកសារមេរៀនរបស់សិស្សបានគ្រប់ទំហំ សូម្បីតែប៉ុនមេដៃ ក៏ខ្ញុំអាចធ្វើបានដែរ!»។ ជាទំលាប់ អ្នកប្រកបរបររកស៊ីដូចរូបគាត់ផ្សេងទៀត នៅម្តុំវិទ្យាល័យបាក់ទូក និងដូនពេញ គឺជាអ្នកបាន«ទទួល» វិញ្ញាសាជាមុន ប៉ុន្តែ មិនដឹងប្រភពចេញមកពីទីណានោះទេ...។
អ្នកធ្វើការងារនៅតាមហាងថតចម្លងមិនមែនជាអ្នកហត់អស់កម្លាំងតែម្នាក់ឯងនោះទេ នៅអំឡុងពេលប្រឡងនេះ សូម្បីតែសិស្សវិទ្យាល័យផ្ទាល់ក៏ត្រូវចំណាយពេលវេលារាល់យប់មុនថ្ងៃប្រឡងនីមួយៗ ដើម្បីមកចាំស្វែងរក «វិញ្ញាសាពិតប្រាកដ» ដែលបែកឆ្លាយនៅតាមផ្លូវ ក្នុងរាជធានីភ្នំពេញ។
បេក្ខជនដែលមិនអាចទទួលបានឯកសារវិញ្ញាសាបានទាន់ពេលវេលា បានប្រើប្រាស់យុទ្ធសាស្រ្តទីពីររបស់ខ្លួន។ បេក្ខជនដែលអង្គុយប្រឡងនៅក្នុងបន្ទប់ បានសុំការអនុញ្ញាតិចេញក្រៅបន្ទប់ប្រឡង ដើម្បីចូលបន្ទប់ទឹក។ ប៉ុន្តែ គេមិនបានដើរទៅកាន់បន្ទប់ទឹកនោះទេ គេបែរជាតម្រង់ទិសដៅទៅកាន់ក្លោងទ្វារចេញ ដែលនៅទីនោះ សាច់ញាតិរបស់ពួកគេកំពុង អង្គុយរង់ចាំ។ គេបានអោយក្រដាសវិញ្ញាសាដែលគេបានលាក់យ៉ាងជិត ហើយឪពុកម្តាយរបស់គេបានចេញទៅថតចម្លងឯកសារយ៉ាងឆាប់រហ័សដូចផ្លេកបន្ទោរ រួចប្រគល់ទៅអោយគេវិញ។ បន្ទាប់មក សាច់ញាតិរបស់អ្នកប្រឡងបានសហការគ្នាជាប្រព័ន្ធ ដោយអោយមិត្តភក្តិពូកែៗ រឺ គ្រូបង្រៀនជួយធ្វើវិញ្ញាសា ក្នុងរយៈពេលដ៏ខ្លី ដើម្បីយកទៅអោយបេក្ខជនប្រឡងចម្លង។ បេក្ខជននឹងមានពាក្យដោះសារយ៉ាងល្អឥតខ្ចោះ ដើម្បីបានចេញក្រៅបន្ទប់ប្រឡងជាលើកទីពីរ។
សុវណ្ណ និងដារ៉ា ត្រៀមខ្លួនជាស្រេច។ ពួកគេស្បថថានឹងធ្វើអោយសាច់ញាតិពួកគេបានជាប់បាក់ឌុប ម្នាក់គឺប្អូនប្រុស ម្នាក់ទៀតគឺមិត្តភក្តិ។ ដារ៉ារៀបរាប់តាមធម្មតាថា៖ «ម្សិលមិញ ពួកយើងបានចម្លើយសំណួរគីមី២០នាទីមុនម៉ោង។ វាយឺតពេលនឹងយកទៅអោយពួកគេ ដូច្នេះយើងក៏ហៅអោយពួកគេចម្លងតាមទូរស័ព្ទតែម្តង។ ដើម្បីលាក់ការណ៍ ពួកគេបានដាក់កាសស្តាប់ជាប់ត្រចៀក...»។
មិត្តភក្តិទាំងពីរនាក់បានបង្កើតជាក្រុមសហការគ្នាពិសេសមួយ ដែលក្នុងក្រុមនោះ មានគ្រូមួយនាក់ ដែលមកតាំងពីផ្ទះរបស់គាត់ជាមួយនឹងវិញ្ញាសានិងមេរៀនផ្សេងៗ ដើម្បីជួយកូនគាត់ ក៏ដូចជាប្អូនរបស់មិត្តភក្តិទាំងពីរនាក់ដែរ ដើម្បីអោយពួកគេបានជាប់បាក់ឌុប។ កន្លែងណាត់ជួបគ្នានៃក្រុមដ៏តូចមួយនេះគឺនៅហាងថតចម្លងមួយកន្លែង ស្ថិតនៅក្បែរវិទ្យាល័យវត្តកោះ។
ការរកស៊ីតាមរដូវដ៏ទាក់ទាញសម្រាប់មនុស្សមួយចំនួន យុវជនម្នាក់ធ្វើជា«អ្នករត់ការប្រធានវិញ្ញាសា»ពីរឆ្នាំមកហើយ។ បើតាមសម្តីរបស់គាត់ ការងារនេះកាក់កប។ គាត់យល់ព្រមនិយាយដោយមិនបញ្ចេញឈ្មោះថា ៖ «តម្លៃវិញ្ញាសាប្រែប្រួលទៅតាមមុខវិជ្ជា។ សម្រាប់មុខវិជ្ជាខ្មែរ ខ្ញុំទទួលបានវិញ្ញាសាដើម ជាថ្នូរនឹងទឹកប្រាក់៥០០ដុល្លារ ប៉ុន្តែសម្រាប់វិញ្ញាសាគណិតវិទ្យា មានតម្លៃរហូតដល់១៥០០ដុល្លារ។ បន្ទាប់មក យើងលក់វាវិញក្នុងតម្លៃពី៣០ទៅ៥០ដុល្លារទៅអ្នករត់ការផ្សេងទៀត ហើយគេលក់បន្តទៀត»។ គាត់បញ្ជាក់ថា៖ «ប្រយ័ត្ន ខ្ញុំចរចាតម្លៃតែជាមួយអ្នកទុកចិត្តប៉ុណ្ណោះ ហើយប្រសិនបើវិញ្ញាសាដែលខ្ញុំលក់ មិនចេញក្នុងពេលប្រឡងទេនោះ ខ្ញុំនឹងសងលុយទៅពួកគេវិញ!»។
ការលួចបន្លំជាទូទៅ នៅក្នុងបន្ទប់ប្រឡងនៅទីក្រុងភ្នំពេញ កាលពីថ្ងៃច័ន្ទ ការចូលវិភាគទាន១០ ០០០រៀលក្នុងម្នាក់សម្រាប់គ្រូបន្ទុកថ្នាក់ គឺគ្រប់គ្រាន់ហើយសម្រាប់ធ្វើអោយពួកគេយល់ចិត្តគ្នា។ ប៉ុន្តែផល្លីអះអាងថា អត់មានស្អីចម្លង...។ «ពួកយើងរំពឹងថា ពេលប្រឡងខ្មែរនឹងចេញពីប្រាសាទព្រះវិហារ ប៉ុន្តែបែរជាចេញ«ព្រះវេស្សន្តរ»ក្នុងជីវិតសំខាន់ជាងគេរបស់ព្រះពុទ្ធមុននឹងបានត្រាស់ដឹង...»។ គេសង្ឃឹមថា ពួកគេនឹងស្រួលនៅពេលរសៀលសម្រាប់វិញ្ញាសាជីវវិទ្យា និងភូមិវិទ្យា ព្រោះគេបានទិញវិញ្ញាសាជាច្រើនក្នុងតម្លៃ«៥០០»រៀល។ «ក្នុងតម្លៃនេះ វាមិនប្រាកដ១០០%ទេ គឺជាការប្រថុយ...»។
វឌ្ឍនាអស់សំណើចដោយសង្កេតឃើញថា បេក្ខជនជាច្រើនជឿថាប្រធានបទពីប្រាសាទព្រះវិហារអាចចេញនៅពេលប្រឡង ព្រោះប៉ុន្មានសប្តាហ៍ចុងក្រោយ រឿងនេះគឺជាបច្ចុប្បន្នភាពសំខាន់។ ដើម្បីបានជាប់ គេសុខចិត្តប្រើវិធីចាស់ : ក្រដាស់ប៊្រុយ៉ុងតូចៗដែលគេលាក់ក្នុងហោប៉ៅ និងការទិញចិត្តអាណិតអាសូរពីអនុរក្ស។ គ្រូទាំងនេះមិនចង់អោយសិស្សសួរទេ។ តែទីបំផុត គ្រូម្នាក់ក៏យល់ព្រមនិយាយជាមួយពួកយើង។ «ខ្ញុំមិនទារលុយពីសិស្សទេ ប៉ុន្តែសិស្សនាំគ្នារៃលុយអោយយើងខ្លួនឯង...។ ដូច្នេះនៅពេលខ្ញុំឃើញពួកគេលួចចម្លង ខ្ញុំធ្វើជាមិនឃើញ។ ខ្ញុំគ្រាន់តែសុំអោយពួកគេធ្វើដោយស្ងាត់ៗ ដើម្បីកុំអោយអ្នកដើរត្រួតពិនិត្យសម្គាល់ឃើញ»។
ការប្រឡងក្នុង«ភាពអនាធិបតេយ្យ» លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សោកស្តាយថា ដូចរាល់ឆ្នាំដែរ ការប្រឡងប្រព្រឹត្តទៅក្នុង«ភាពអនាធិបតេយ្យ»។ លោកពន្យល់ថា៖ «ក្រសួងមិនបានហាមមិនអោយប្រើប្រាស់ទូរស័ព្ទដៃទេនៅក្នុងមណ្ឌលប្រឡង»។ «វាស្រួលបោកការតឹងរ៉ឹងរបស់អនុរក្ស។ ពួកគេខ្លាចត្រូវ«បងប្អូន»បេក្ខជនប្រឡងវាយនៅពេលចេញប្រសិនបើពួកគេតឹងរ៉ឹងពេកនៅក្នុងបន្ទប់ប្រឡង។ ម្យ៉ាងពួកគេយល់ព្រមបិទភ្នែកជាថ្នូរនឹងសំណូក ដោយសារប្រាក់ខែទាប»។ បើយោងតាមលោកច្រឹង លឹមស្រ៊ី គ្រូបង្រៀនម្នាក់បានប្រាក់ខែ៦០ ០០០ រៀលក្នុងមួយថ្ងៃសម្រាប់ការធ្វើអនុរក្សនៅក្នុងខេត្តរបស់ខ្លួន និង១០ម៉ឺនរៀលប្រសិនបើគាត់ត្រូវចេញទៅក្រៅខេត្ត។
ការលួចមើលប្រកបដោយសីលធម៌? នៅទីក្រុងភ្នំពេញ ទម្លាប់អាក្រក់ហាក់ត្រូវបានបាត់បង់អស់នៅក្នុងបន្ទប់ប្រឡង ការបោះសំណុំក្រដាស់មានសរសេរសំណួរ ឬចម្លើយ ដែលបេក្ខជន និងសាច់ញាតិដែលឈរនៅខាងក្រៅ ធ្លាប់តែបោះអោយគ្នាទៅវិញទៅមកដោយគ្មានខ្លាចរអែង។ ការសង្កេតនេះវាពិតមែន ដោយនៅថ្ងៃពុធបន្ទាប់ពីវិញ្ញាសាចុងក្រោយ លោកច្រឹងលឹមស្រ៊ី។ អ្វីដែលនៅសល់ គឺគេចង់ដឹងថាតើអត្រាប្រឡងជាប់ជាង៧០%នៅឆ្នាំមុននឹងមាននៅឆ្នាំនេះស្មើគ្នាទៀតដែរឬអត់។ |

|
Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir
|