Khmer
    Franηais


αžαŸ’αž„αŸƒ αžŸαž»αž€αŸ’αžš 21 αžœαž·αž…αŸ’αž†αž·αž€αžΆ 2008
αž˜αŸ‰αŸ„αž„ 00:14 (αž—αŸ’αž“αŸ†αž–αŸαž‰)
Advertisement
កាសែតគឺជាវ៉ិបសាយព័ត៌មានឯករាជ្យដែលចេញផ្សាយ ប្រចាំថ្ងៃជាភាសាបារាំង និង ខ្មែរស្តីអំពីប្រទេស កម្ពុជានិងប្រជាជនកម្ពុជានៅក្រៅប្រទេស ។

ទិនានុលេខន៍

Ceux Qui Marchent Debout (concert)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @06:00 - :0900:
Danses Apsara
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @07:00 - :0800:
"Sauvez l'ιcosystθme" (documentaires)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  21 @08:00 - :1000:
50e anniversaire d'Enfants du Mιkong (Paris)
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 - αžœαž·αž…αŸ’αž†αž·αž€αžΆ  22
L'oiseau de paradis
 → αžœαž·αž…αŸ’αž†αž·αž€αžΆ  22 @04:00 - :0531:

ទទួលព័ត៌មានតាម​អ៊ីមែល

សូមលោកអ្នកទទួលអត្ថបទថ្មីៗ

តាមរយៈទូរសាអេឡិចត្រូនិច 

គ្រឿងញៀនៈ មេតំហ្វេតាមីនគ្រីស្តាល់ត្រូវបានរក ឃើញនៅប្រទេសកម្ពុជា?
αžŠαŸ„αž™ ស្ទេហ្វានី ហ្សេ   
Convertir en PDF Version imprimable SuggΓ©rer par mail
14-08-2008

Cambodge - drogue © John Vink / Magnum 

 ភ្នំពេញ ថ្ងៃទី១៧ មីនា ២០០៤ ក្មេងហិតកាវ 

 © ចន វីង / Magnum

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​​គ្រឿង​ញៀន​​កម្ពុជា​​ ចេញ​ផ្សាយ​​នៅ​ថ្ងៃអង្គារ ទី​១២ សីហា តាមរយៈការជួយគាំទ្រ​បច្ចេកទេស​ពី​ការិយាល័យ​​​​ប្រឆាំង​គ្រឿង​​ញៀន និង​ឧក្រិដ្ឋ​កម្ម​នៃ​អង្គការ​សហប្រជាជាតិ​​ ប្រទេស​កម្ពុជា​​នៅ​រក្សា​លក្ខនិ្តកៈ​របស់​ខ្លួន​​ជា​​ប្រទេស​​មួយ​​ដែលមាន​​គ្រឿង​ញៀន​ខុស​ច្បាប់​ឆ្លង​កាត់​ ថែម​ទាំង​អាច​​រហូត​ដល់​​ក្លាយ​ជា​​កន្លែង​ដោះ​ដូរ​រកស៊ី​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់ ប៉ុន្តែ នៅ​តែ​ជា​ទីផ្សារ​គ្រឿង​ញៀន​ ដ៏​ «ក្មេង​ខ្ចី»​មួយ​ នៅ​អនុ​តំបន់​​ទន្លេ​មេគង្គ​។ ទោះ​ជាយ៉ាង​ណា របាយការណ៍​នេះ​បាន​សង្កត់​ធ្ងន់​ថា ស្ថាន​ភាព​គ្រឿង​ញៀន​នៅប្រទេស​កម្ពុជា​ ក្នុង​ឆ្នាំ​២០០៧ ឈាន​ដល់​កំរិត​នៃការ​រិះគន់​មួយ​។ មេតំហ្វេតាមីន​គឺជា​សារធាតុញៀន​ខុស​ច្បាប់​ដែល​ត្រូវបាន​ប្រើ​ប្រាស់​យ៉ាង​​ទូលំទូលាយ​នៅ​ក្នុង​ប្រទេសកម្ពុជា ប៉ុន្តែ ឥទ្ធិពល​របស់​វា​មានកំរិត​ខ្លាំង​ជាង និង​មាន​សារធាតុផ្សំ​បន្ថែម​ច្រើន​ជាង​ ជាមួយនឹង​ជាតិគ្រីស្តាល់ («ទឹកកក») ដែល​ជាកំរិត​មួយ​មានអំណាច​ខ្លាំងជាង​គ្រាប់​ថ្នាំ​មេតំហ្វេតាមីន«យ៉ាម៉ា»។

 

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​សង្កត់​ធ្ងន់​ថា មេតំហ្វេ​តា​មីន​​គ្រីស្តាល់ (អាចហៅបានថា «គ្រីស្តាល់» «ទឹកកក» «ដុំទឹកកក») បាន​បង្ហាញ​រូប​​រាង​របស់​ខ្លួន នៅក្នុង​ស្ថិតិ​ផ្លូវការ​ប្រចាំឆ្នាំ២០០៥ នៃ​ប្រទេស​កម្ពុជា ហើយពាណិជ្ជកម្ម​ជួញ​ដូរ​គ្រឿង​ញៀន​ប្រភេទ​នេះ​មាន​លក្ខណៈ​ជា​អន្តរជាតិ​​​។ ​ជន​បរទេស​ជាច្រើននាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​​ពីពួកគេ​ព្យាយាម​នាំគ្រឿង​ញៀន​ចេញពី​ប្រទេស​កម្ពុជា ទន្ទឹមនឹង​នេះ​បរិមាណ​​​​គ្រឿង​ញៀន​បន្តិច​បន្តួច​​បាន​នាំចូល​ក្នុង​ប្រទេស​។ ការ​ចុះបង្រ្កាប​ទ្រង់​ទ្រាយ​ធំចំនួន​ពីរលើក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រលានយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ និង​ពីរលើក​ផ្សេង​ទៀតកើត​មាន​នៅ​ឃុំ​​​​ប៉ោយ​ប៉ែត ដែល​ជា​ច្រក​ព្រំដែន​ដ៏សំខាន់​ ​ឆ្ពោះទៅកាន់​ប្រទេស​ថៃ។

នៅ​ឆ្នាំ​២០០៧ ជាដំបូង​ ប្រទេស​កម្ពុជាបាន​បង្ហាញ​ខ្លួន​ដូចជា​ប្រទេសផលិត​មេតំ​ហ្វេ​តាមីន​ដ៏មានសក្តានុព​ល​មួយ​។ ប៉ុន្តែ ចាប់តាំង​ពីប៉ុន្មាន​ឆ្នាំ​កន្លង​មក ជា​ពិសេស​​​បន្ទាប់​ពី​យុទ្ធនាការ​ចុះ​បង្រ្កាប​យ៉ាង​ហឹង្សា​​​មួយ នៅ​ឆ្នាំ​២០០៣ ពី​សំណាក់​​អាជ្ញាធរ​ថៃ​លើ​ទឹក​ដី​របស់ខ្លួន​ ប្រឆាំង​នឹង​ឈ្នួញ​រកស៊ីរត់​ពន្ធ​គ្រឿង​ញៀន​ធំៗ ប្រទេស​កម្ពុជា​ចាប់ផ្តើម​ត្រូវ​បានគេ​ចាត់ទុក​ដូចជា​មូល​​ដ្ឋានពីក្រោយ​ខ្នង​នៃការ​​ផលិត​​។ ប៉ុន្តែ នៅ​ខែឧសភា ឆ្នាំ​២០០៦ លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ ជាមួយ​នឹង​អាជ្ញាធរ​ថា «ប្រទេស​កម្ពុជា​មិន​មែនជា​ប្រទេស​​ផលិត​គ្រឿង​ញៀន​នោះទេ»។ បន្ទាប់ពី​​​កន្លែង​ពិសោធន៍និងផលិត​គ្រឿង​ញៀន​ខុស​ច្បាប់ធំ​ៗ​​នៅ​តាម​ព្រំ​ប្រទល់​ជាប់​ប្រទេស​ថៃ​​ត្រូវ​បាន​បិទ​ទ្វារ  ​កាលពី​បីឆ្នាំ​មុន​ អាជ្ញាធរ​កម្ពុជា​បាន​និយាយ​​ថា​កន្លែង​ផលិត​ទាំង​នោះលែង​មាន​ទៀត​ហើយ ប៉ុន្តែ​នៅមាន​ត្រឹម​តែ​បន្ទប់​ពិសោធន៍​​​តូច​ៗ សម្រាប់​កិន​គ្រាប់​ថ្នាំ ដើម្បី​យកទៅលក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក និងមិន​មែន​ផលិត​គ្រឿង​ញៀន​នោះទេ។​

ការចុះបង្រ្កាបទ្រង់ទ្រាយធំនៅឆ្នាំ២០០៧ បានផ្លាស់ប្តូរស្ថានការណ៍
នៅ​ខែមេសា ឆ្នាំ​២០០៧ អាជ្ញាធរកម្ពុជា​បានចុះ​បង្រ្កាប​គ្រឿង​ញៀន​នៅ​កសិដ្ឋាន​​មួយកន្លែង​ស្ថិត​ក្នុង​ខេត្ត​កំពង់​ស្ពឺ (ចម្ងាយ​ប្រមាណ​៨០គីឡូម៉ែត្រ​ ភាគ​និរតី​ នៃទីក្រុង​ភ្នំពេញ) ហើយ​បាន​រឹប​អូស​បន្ទប់​ពិសោធន៍ឯក​ទេស​ដ៏ធំ​មួយ​សម្រាប់​ផលិត​សារធាតុមេតំហ្វេតាមីន​នៃ​តំណាក់កាល​​ទីមួយ​ ក្នុង​ចំណោម​ទាំង​ពីរ​តំណាក់​កាល​។ នេះគឺជាការ​រកឃើញ​លើក​ទីមួយ​នៅ​ក្នុង​​​ប្រទេស​ ដែល​បាន​បង្ហាញអោយ​ឃើញ​ពីលទ្ធភាព​នៃការ​ផលិត​ក្នុង​ស្រុក​មួយ។

តាមរយៈជំនួយ​របស់​ «Drug enforcement administration» នៃសហរដ្ឋ​អាមេរិក និង ការិយា​ល័យ​​ប្រឆាំង​គ្រឿង​ញៀននិង​ឧក្រិដ្ឋ​កម្ម​នៃ​អង្គការ​សហប្រជាជាតិ  អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​​​គ្រឿង​ញៀន​​កម្ពុជា (អ.ជ.ប.គ.ញ) អាច​កំណត់​អត្ត​សញ្ញាណលើ​តំបន់​នៃ​ការ​ផលិត​សារធាតុមេតំហ្វេតាមីនគ្រីស្តាល់​។ សារធាតុ​គីមី​​ក្លរ៉ូអេហ្វេឌ្រីន​ច្រើន​ជាង​១តោន​អាច​នឹង​ត្រូវ​បាន​ផលិត​នៅទីនេះ មុននឹង​មានការ​ដុត​បំផ្លាញ​មូលដ្ឋាន​ផលិត​។

ក្រៅ​ពីនេះ ជនជាតិ​ចិន​មួយនាក់(មួយឆ្នាំមុនការ​រកឃើញ​កន្លែង​ផលិត​នៅ​ខេត្ត​កំពង់​ស្ពឺ​) និង​ជនជាតិ​ថៃពីរនាក់​ត្រូវ​បាន​ចាប់ដាក់​ពន្ធនាគារ​ពីបទ​រត់​ពន្ធ​សារធាតុ​គីមី​ palladium (​លោហ​ធាតុ​ពណ៌​ស​)  ចូល​ក្នុង​ប្រទេសកម្ពុជា ដើម្បី​ផលិត​​សារធាតុញៀន​គ្រីស្តាល់។​

ការផ្តល់មួយនៅ​ប្រទេសកម្ពុជា​បាន​កើនឡើង
យោង​តាម​អ្នក​សរសេរ​របាយការណ៍​​បាន​អោយដឹង​ថា ការ​ផលិត​គ្រឿង​ញៀន​សំយោគ​ក្នុង​ស្រុក «មាន​កំរិត​ខ្ពស់» និង​«ត្រូវ​បាន​រៀប​ចំ​យ៉ាង​ល្អ»។ របាយការ​ណ៍​បាន​លើក​ឡើង​ពី​
ទម្រង់​​មេតំហ្វេតាមីនជាច្រើន​​​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​​ ការ​កើន​ឡើង​នូវ​ចំនួន​ម្សៅ សារធាតុគីមី និង​ម៉ាស៊ីន​កិន​លាយ​ថ្នាំ​យ៉ាម៉ា…។

នៅ​ក្នុងរបាយការណ៍​ដែល​ចេញផ្សាយកាល​ពី​ឆ្នាំ​២០០៧​​របស់​​អ.ជ.ប.គ.ញ ទីប្រឹក្សា​របស់​ ការិយាល័យ​​​​​ប្រឆាំង​គ្រឿង​​ញៀន និង​ឧក្រិដ្ឋ​កម្ម​នៃ​អង្គការ​សហ​ប្រជាជាតិ​​ ដែល​បាន​សហការ​​ក្នុង​ការដក​​ស្រង់​​ព័ត៌មាន​ បាន​ទាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​លក្ខណៈសំគាល់​នៃ​មេតំហ្វេតាមីន​គ្រីស្តាល់​ដែល​ត្រូវ​បាន​វិភាគ​នៅប្រទេស​កម្ពុជា​។ គ្រឿង​ញៀន​ប្រភេទនេះ​មិន​ដូចទៅនឹង​សារធាតុគ្រីស្តាល់​ដែលចេញ​ពី​​ប្រភព​ប្រពៃណី​នៃការ​ផលិត​ថ្នាំញៀន​ខុស​ច្បាប់​នោះទេ​។ មាន​ន័យ​ថា​​​សារធាតុ​ទាំងនេះ​កើត​ចេញពីប្រភព​​ពីរ​ផ្សេង​គ្នា ​អាច​ចេញ​ពី​ក្នុង​តំបន់ រឺ​ចេញ​ពី​ប្រទេស​កម្ពុជា​។

លោក​ David Harding ទីប្រឹក្សា​បច្ចេកទេស​សម្រាប់​កម្មវិធី​គ្រឿង​ញៀន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ មិត្ត​សំឡាញ់​បាន​លើកឡើង​ថា «មេតំហ្វេតាមីន​គ្រីស្តាល់​​បាន​កើត​មាន​នៅ​លើ​ទីផ្សារ​គ្រឿង​ញៀន​ នៅ​ដើម​ឆ្នាំ​២០០៦។ នៅឆ្នាំ​នោះ គ្រឿង​ញៀន​ខុស​ច្បាប់​ ដូចជា​ហេរ៉ូអ៊ីន និង​យ៉ាម៉ា មិនសូវ​សំបូរ​​ និង​មាន​តម្លៃ​​កាន់​តែ​ខ្ពស់​យ៉ាង​ឆាប់​រហ័ស​»។ លោក​បាន​ទទួល​ស្គាល់​ថា ការ​មក​ដល់​ភ្លាមៗ​លើ​ទីផ្សារ​ថ្នាំញៀន​ជាមួយនឹង​បរិមាណ​ដ៏​ច្រើន គឺជា «ភាព​មិនប្រក្រតី​»​ ដោ​យ​សារ​លក្ខខណ្ឌ​ជា​ច្រើន​​​​​បាន​ធ្វើ​អោយ​ថ្នាំញៀនចាស់ៗ​ផ្សេង​ទៀត​មិន​អាច​​​នាំ​​ចូលបាន។​ លោក​អះអាង​ថា​គ្រឿង​ញៀននេះ​មិន​មែនចេញពីប្រភព​ធម្មតា​នោះទេ។

នៅ​ក្នុង​របាយការណ៍របស់ខ្លួន​ អ.ជ.ប.គ.ញ បានពន្យល់​ពីការ​ធ្លាក់​ចុះ​នៃការ​ចាប់​និងរឹប​អូស​ ការ​រត់ពន្ធ​​​គ្រឿង​ញៀន​ «ដោយ​សារ​មាន​ការ​​ផ្លាស់​ប្តូទម្រង់​នៃ​ការ​ជួញដូរក្នុង​តំបន់ ដោយ​សារ​សកម្មភាព​ប្រឆាំង​គ្រឿង​ញៀន​ដឹកនាំ​នៅ​ប្រទេស​​ថៃ​ បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​នៅ​ខែកញ្ញា​ ឆ្នាំ​២០០៦។ កត្តា​ទាំង​នេះ​បាន​ជម្រុញ​អោយ​មានការ​ធ្លាក់ចុះ​នៃការ​រត់​ពន្ធ​គ្រឿង​​​ញៀន​ឆ្លងកាត់​តាម​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ តាម​រយៈ «ផ្លូវទឹក​ទន្លេ​មេគង្គ»។

សារធាតុ​ញៀន​គ្រីស្តាល់​កាន់តែ​ទទួល​បាន​នូវការ​ពេញ​និយម​
អ.ជ.ប.គ.ញ បាន​ធ្វើការ​សង្កេតថា ប្រសិន​បើ​​​ការ​រឹប​អូស​មេតំហ្វេតាមីន​គ្រីស្តាល់​​បាន​ធ្លាក់​ចុះ​​ជិត​​ប្រហែលពីរភាគ​បី ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ​២០០៦​ ការ​ជក់​គ្រឿ​ង​ញៀន​ប្រភេទនេះ​មាន​​សន្ទុះ​យ៉ាង​ខ្លាំង​ក្លា​ដែល​មិនធ្លាប់មាន​ពីមុនមក​នៅឆ្នាំ​២០០៧ «ដូចជា​អត្រាជក់គ្រឿង​ញៀន​គ្រីស្តាល់​របស់កុមារនៅ​តាម​ដង​ផ្លូវ​នាទីក្រុង​ភ្នំពេញ ​មាន​កំរិត​៤២,៦% និង​អត្រា​៣៤%នៃអ្នក​ជក់​គ្រឿង​ញៀន​គ្រីស្តាល់​នៅតាម​​មណ្ឌល​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​»។

នៅក្នុង​ចំណោម​គ្រឿងញៀន​ខុស​ច្បាប់​ដែលពេញនិយម​ប្រើ​ប្រាស់បំផុត​នៅ​ប្រទេស​​កម្ពុជា នៅឆ្នាំ​២០០៧​​ ថ្នាំញៀន​គ្រីស្តាល់ត្រូវ​បាន​ចាត់​ចូល​ក្នុង​លំដាប់​ថ្នាក់​ទីពីរ បន្ទាប់ពីយ៉ាម៉ា។

របាយការណ៍​បាន​ក្រើនរំលឹក​ថា ដោយសារ​គ្រឿង​ញៀនប្រភេទ​នេះ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ប្រភេទយ៉ាម៉ា ការ​ប្រើ​​ប្រាស់​ថ្នាំ​ នេះ​​ពិត​ជា​បង្ក​ផល​ប៉ះពាល់​ដល់​សុខ​ភាព​។ គ្រឿង​ញៀន​គ្រីស្តាល់​ត្រូវ​បាន​ដាក់​បញ្ជូលទៅក្នុង​បញ្ជីគ្រឿង​ញៀន​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅក្នុង​ប្រព័ន្ធ​​តាមដាន​ការ​ប្រើប្រាស់​សារធាតុ​ញៀន​​ប៉ះ​ពាល់ដល់​ស្មារតី។​

សព្វ​ថ្ងៃនេះ មិនមានភស្តុតាង​ដែល​បង្ហាញ​បាន​ថា​ការ​ប្រើប្រាស់​គ្រឿង​ញៀន ​(ផ្សារ​ភ្ជាប់​ទៅនឹង​ការ​រួមភេទ និងការ​ចាក់​សឺរ៉ាំង​ ដែល​មិនបាន​សម្លាប់មេរោគ​ជាមុន) អាចភ្លាត់ស្នៀត​​បង្ក​​អោយ​ការ​​ឆ្លង​រាលដាល​ជម្ងឺ​អេដស៍ នៅ​ក្នុង​សង្គម​ខ្មែរ​ទាំង​មូលនោះទេ។​ ប៉ុន្តែ នេះ​គឺ​ជា​ប្រ​ភព​​នៃការ​ព្រួយ​បារម្ភ​មួយសម្រាប់​ថ្ងៃ​អនាគត​។ ហេតុការណ៍បែប​នេះ​ក៏​បានកើត​មាន​ឡើង​​នៅ​តា​ម​បណ្តា​ប្រទេស​ជាច្រើន​ផង​ដែរ។

អ្នក​ជក់ថ្នាំញៀន​ក្មេងៗ និង​ប្រមូលផ្តុំ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន
តើ​អ្នកណាប្រើ​​គ្រឿង​ញៀន​? អ.ជ.ប.គ.ញ បាន​វាយ​តម្លៃ​ថា​ បុរស​ៗគឺជា​អ្នក​ជក់​ថ្នាំញៀន​ច្រើន​​ជាង​គេ ខណៈពេលដែល​ស្រ្តី​មានត្រឹមតែ​៦,៥%ប៉ុណ្ណោះ។ កសិករ​​និង​កម្មករ​មាន​កំរិត​ខ្ពស់​ជាង​គេ(៣៧,៨%) បន្ទាប់​មក​គឺ​កុមារ​រស់​នៅតាម​ផ្លូវ​(១៦,៨%) សិស្សនិស្សិត​(១៥,៤%) និងអ្នកអត់​ការងារ​ធ្វើ(១៤%)។ យុវជន​ដែល​​មាន​វ័យ​ក្រោម​២៥ឆ្នាំ​ គឺជា​អ្នក​ពាក់​ព័ន្ធ​ច្រើន​ជាង​គេ​បំផុត (ច្រើនជាង​៨០% នៃអ្នក​ជក់គ្រឿញៀន​)។

យោង​តាម​ស្ថិតិ​ជាតិ ចំនួនអ្នក​ជក់គ្រឿង​ញៀនដែល​បាន​ធ្លាក់​ចុះ​ពី​៧០៧៥នាក់ នៅឆ្នាំ​២០០៥ មក​ត្រឹម​៦៥០០នាក់នៅ​ឆ្នាំ​២០០៦ បាន​កំពុង​បន្ត​ធ្លាក់ចុះ ជាមួយ​នឹង​​ចំនួនអ្នកជក់​៥៧៩៧នាក់ នៅឆ្នាំ​២០០៧ នៅ​ប្រទេស​កម្ពុជា។ អ្នក​ជំនាញ​ការ​​ជាច្រើន​បាន​តវ៉ា​ទៅនឹង​តួ​លេខ​ខាងលើ​នេះ ដោយ​ពួកគេ​មិនសូវ​មាន​ទំនុក​ចិត្ត​ទៅនឹង​ស្ថិតិ​ផ្លូវ​ការ​របស់​អាជ្ញាធរ​។ អ្នកជំនាញការ​បាន​គុណបន្ថែម​​តួលេខ​នេះ ៦ដងទៀត​​​យ៉ាង​តិច​បំផុត។

យោង​តាម​ការ​សិក្សា​មួយ​របស់​ អ.ជ.ប.គ.ញ ចំនួន​អ្នក​ជក់​សារធាតុញៀន​​ប្រមូល​ផ្តុំ​នៅ​រាជធានី​ភ្នំពេញ​ច្រើនជាងគេ​បំផុត បន្ទាប់មក​គឺ​នៅតាម​ខេត្ត​បាត់​ដំបង និង​បន្ទាយ​មានជ័យ​។ ខេត្ត​នៅជាប់នឹង​ប្រទេសថៃនិង​ប្រទេស​ឡាវ ក៏​ប៉ះ​ពាល់​​ជាពិសេស​ផង​ដែរ។ ​ នៅក្នុង​ចំណោម​​ប្រជាជន​សរុប​តាម​ខេត្ត-ក្រុង​នីមួយៗ សមាមាត្រ​នៃ​អ្នកជក់គ្រឿងញៀននៅ​ក្រុង​ប៉ៃលិច​មាន​កំរិត​ខ្ពស់​ជាង​គេ​បំផុត បន្ទាប់មក​ខេត្ត​ស្ទឹង​ត្រែង​ ក្រុងព្រះសីហនុ កោះកុង និងរតនគិរី។ ការ​ប្រើ​ប្រាស់​​គ្រឿ​ង​ញៀន​សំយោគATS (ប្រភេទគ្រឿងញៀន​សំយោគ​ដែល​មាន​សារធាតុ​យ៉ាម៉ា និងគ្រីស្តាល់​) មានវត្តមាន​យ៉ាង​ច្រើន​លើស​លុប​នៅតាម​២៤​ខេត្ត-​​ក្រុង ក្នុង​ប្រទេសកម្ពុជា (អ្នកជក់គ្រឿងញៀន​ជាង​៨០% នៅ​ប្រទេស​កម្ពុជា គឺជា​អ្នក​ជក់​សារធាតុ​មេតំហ្វេតាមីន) លើក​​លែង​តែនៅខេត្តក្រចេះ ដែ​ល​៩០,៥%នៃអ្នកជក់​ថ្នាំញៀន​ខុស​ច្បាប់​ គឺជា​អ្នក «អ្នកហិតកាវ»។

ការចុះបង្រ្កាប​និង​ការ​រឹបអូសនៅ​​ទីក្រុង​ភ្នំពេញ
អ.ជ.ប.គ.ញ បាន​បញ្ជាក់​ថា​ មេតំហ្វេតាមីនគ្រីស្តាល់ជិត​៥០% និង​ជាតិ​ហេរ៉ូអ៊ីន​២៥% ត្រូវ​បាន​​រឹបអូស​នៅ​ព្រលានយន្ត​ហោះ​អន្តរជាតិភ្នំពេញ ជាមួយនឹង​ការ​​​ចុះ​បង្ក្រាប​សារធាតុ​មេតំហ្វេតាមីនផ្សេង​ទៀត​​នៅ​ឆ្នាំ​២០០៧។ ម្យ៉ាង​វិញទៀត អាជ្ញាធរ​​កម្ពុជា​បាន​រក​ឃើញ​ប្រតិបត្តិការ​កិនគ្រាប់ថ្នាំមេតំហ្វេតាមីនខុស​ច្បាប់​នៅទីក្រុង​ភ្នំពេញ ហើយបាន​ដក​ហូត​ម៉ាស៊ីនកិន​គ្រាប់ថ្នាំ​មួយគ្រឿង​ ដែលអាច​កិន​​បាន​១០ ០០០គ្រាប់​ក្នុងរយៈពេលមួយ​ម៉ោង!។

កម្ពុជា គឺជា​ប្រទេស​ «ដ៏ទាក់ទាញ»មួយ
អ្នក​សរសេររបាយការណ៍​បានទទួលស្គាល់​ថា « ​ចន្លោះប្រហោងនៅតាម​ព្រំដែន​កម្ពុជា​បាននិង​កំពុង​បន្ត​ធ្វើអោយ​ប្រទេស​ដ៏ទាក់ទាញ​មួយនេះ ក្លាយជា​តំបន់​ដ៏មានសក្តានុពល​ក្នុងការ​ផលិត​ថ្នាំញៀន​ ជា​កន្លែង​ឆ្លងកាត់​ និង​ជា​គោលដៅ​នៃការ​រត់​ពន្ធ​នាំចូល​ ជាក់ស្តែង​បរិមាណ​គ្រឿងញៀន​ខុស​ច្បាប់​ទ្រង់​ទ្រាយ​ធំ​ដែល​ត្រូវ​បាន​រឹប​អូស បាន​ចេញ​និង​ចូល​ក្នុង​ប្រទេស​ដោយ​សេរី​​»។

Ka-set.info
 
 

αž’αžαŸ’αžαž”αž‘αž”αž“αŸ’αžαŸ‚αž˜

ការបន្សាបថ្នាំញៀននៅប្រទេសកម្ពុជា
អ្នកជក់គ្រឿងញៀនជាង១៧០០នាក់ត្រូវ​បាន​ទទួល​អោយស្នាក់នៅក្នុងមណ្ឌល​បន្សាប​គ្រឿង​ញៀន​ទាំង​១៣កន្លែង ដែលគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កម្ពុជា។ ចំនួននេះមានការកើន ៥៧,៧% ធៀបទៅនឹងឆ្នាំ២០០៦។ គេសង្កេត​ឃើញ​ថាទិន្នាការនេះកើត​មាននៅ​គ្រប់​បណ្តា​ខេត្ត-ក្រុង លើកលែងខេត្តបាត់ដំបង។ អ្នក​សេព​គ្រឿងញៀនជាង៨០% ចូល​ចិត្ត​ប្រើថ្នាំ​យ៉ាម៉ា និងមេតំហ្វេតាមីនគ្រីស្តាល់។ អ្នក​សេពថ្នាំញៀន ប្រហែល១០% ត្រូវការ​ផ្តាច់ខ្លួន​ពីការញៀនកាវ និងជិត២% ពីគ្រឿងញៀន​ហេរ៉ូអ៊ីន។ អ្នកប្រើថ្នាំញៀនជាង២ភាគ៣ មាន​អាយុចាប់ពី១៦ ទៅ២៥ឆ្នាំ ហើយភាគ​ច្រើន​ជាសិស្សនិស្សិត រឺអ្នកគ្មានការងារធ្វើ។

មិនមានអង្គការក្រៅរដ្ឋាភិបាលណាមួយ ដែល​ធ្វើ​អន្តរាគមន៍ចំពោះអ្នកសេពគ្រឿងញៀន រឺ​សេវាសុខភាពសាធារណៈ បាន​បញ្ជូន​អ្នក​ជក់​គ្រឿងញៀនមកក្នុងមណ្ឌលទាំងនេះ នៅឆ្នាំ​២០០៧ឡើយ។ អង្គការមិត្តសំឡាញ់ បាន​បង្កើត​មជ្ឈមណ្ឌលបន្សាបគ្រឿង​ញៀនផ្ទាល់​ខ្លួន​មួយ ឈ្មោះ«មណ្ឌលផ្ទះបៃតង» ស្ថិតនៅ​ជាយក្រុងភ្នំពេញ។


សម្រាប់ព័ត៌មានបន្ថែម សូមអាន​​គេហទំព័រ៖
-វិបសាយ ភូមិសាស្រ្តនៅមជ្ឈមណ្ឌល​ជាតិ​ស្រាវជ្រាវវិទ្យាសាស្រ្ត របស់ Pierre​-​Arnaud​ Chouvy។ វិបសាយ​ព័ត៌មាន​នេះ​និយាយពីបញ្ហាភូមិសាស្រ្ត-នយោបាយនៃ​គ្រឿងញៀនខុសច្បាប់នៅទ្វីបអាស ៊ី។
-ការយល់ដឹងពីសារធាតុអំហ្វេតាមីន នៅលើ​វិប​សាយវិបសាយកាណាដា Infodrogue


ការផលិតប្រេងម្រះព្រៅក្រោមការត្រួតពិនិត្យ
ការរឹបអូសប្រេងម្រះព្រៅ ដែលត្រូវបានគេ ប្រើប្រាស់ ធ្វើជាសារធាតុគីមីសម្រាប់​ផលិត គ្រឿងញៀនតំហ្វេតាមីនមានចំនួន​កើន ឡើង​គួរ​អោយកត់សម្គាល់នៅឆ្នាំ២០០៧ ក្នុង​ប្រទេស​​កម្ពុជា។ ប្រេងម្រះ​ព្រៅ​ទាំង​នោះ​ត្រូវ​បាន​នាំចេញយកទៅលក់នៅប្រទេសថៃនិង​វៀតណាម។ ប្រេងនេះចំរាញ់ចេញពីគល់ និង​ឫស​ដើមឈើម្យ៉ាងដែលដុះនៅខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង។ ដើម្បីយកប្រេងនេះ គេត្រូវកាប់ដើមឈើទាំងមូល។ ដើមឈើ​ប្រភេទ​​​នេះត្រូវបានចាត់ចូល​ក្នុងបញ្ជីពូជ​រុក្ខជាតិ​កម្រ ដែលត្រូវបានការពារដោយច្បាប់ព្រៃឈើ ឆ្នាំ២០០៤។ នៅខែកក្កដា ២០០៧ ក្រសួង​សុខាភិបាល​បានផ្សព្វផ្សាយ​នូវវិធាន​ការណ៍​មួយ ហាមឃាត់រាល់ការផលិត ការនាំចូល រឺ​នាំ​ចេញប្រេងម្រះព្រៅនេះ ដើម្បីជៀសវាង​ការ​យកទៅប្រើប្រាស់ក្នុងការផលិតគ្រឿងញៀន​តំហ្វេតាមីន។ ប៉ុន្តែ ប្រេងម្រះព្រៅ​នេះក៏មាន​តម្លៃលើទីផ្សារស្របច្បាប់ផងដែរ ព្រោះវា​អាច​ផលិត​ជាទឹកអប់សម្រាប់ផលិតផលគីមី និង​សាប៊ូ។ ប្រេងនេះក៏ត្រូវបាន​ស្រាវជ្រាវ​ដើម្បី​ធ្វើជា​ឱសថផងដែរ។ ទោះជាយ៉ាងណា របាយ​ការណ៍​របស់អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជាបានបញ្ជាក់ថា មិនមាន​ភស្តុតាង​ជាក់​លាក់​ណាមួយ ដែលអាច​អះអាងនូវ​សម្មតិកម្ម​ថាប្រេងម្រះព្រៅដែលផលិត​នៅ​ប្រទេស​កម្ពុជាត្រូវបាន​ប្រើប្រាស់នៅក្នុង​ការ​ផលិត​សារធាតុខុសច្បាប់នោះទេ។ នៅខែ​មិថុនា ឆ្នាំ២០០៨ អាជ្ញាធរកម្ពុជា និង​នគរ​បាល​សហព័ន្ធអូស្រា្តលី បាន​បំផ្លាញ​ប្រេង​ម្រះព្រៅ​ខុសច្បាប់ដែលមានទឹកប្រាក់​សរុប​ចំនួន៧,៦កោដិ៍ដុល្លារ។


 


Cet e-mail est protΓ©gΓ© contre les robots collecteurs de mails, votre navigateur doit accepter le Javascript pour le voir