| ភាពយន្តថ្ងៃសៅរ៍នៅមជ្ឈមណ្ឌលបុប្ផាណា |
|
|
|
|
សម្រាប់កម្មវិធីភាពយន្ត ថ្ងៃសៅរ៍ប្រចាំខែសីហានេះ មជ្ឈមណ្ឌលបុប្ផាណាបានជ្រើសរើសខ្សែភាពយន្ត៥រឿងរបស់ផលិតកម្មភាពយន្ត ស្វីស«ទ្រីហ្កុងភាពយន្ត»ជូនសាធារណជនកម្ពុជាទស្សនាជាលើកទី១។ ផលិតកម្មនេះមានបេសកកម្មលើកស្ទួយ«ខ្សែភាពយន្តនៃបណ្តាទ្វីបនៅ អឌ្ឍគោលខាងត្បូង» (អាហ្វ្រិច អាស៊ី អាមេរិកឡាទីន)។ រយៈពេល១៣ឆ្នាំមកនេះ ផលិតកម្មទ្រីហ្កុងភាពយន្តបានស្វែងរកទិដ្ឋភាពប្លែកៗ ដើម្បីបង្ហាញពីធនធាន និងភាពសម្បូរបែបរបស់ពិភពលោក។ នៅវគ្គទី១នឹងមានការបង្ហាញពីបណ្ណសារសោតទស្សន៍នៅក្នុងមូលដ្ឋានទិន្នន័យ ហនុមានរបស់មជ្ឈមណ្ឌលបុប្ផាណា។ ចូលទស្សនាដោយសេរី! កម្មវិធីថ្ងៃសៅរ៍ ៩ សីហា ម៉ោង១៦ -ជីវិតព្រះសង្ឃនៅក្នុងវត្តអារ៉ាម បណ្ណសាររបស់ផលិតកម្មប៉ាតេ (១៩២៩ , ៧នាទី) គ្មានសំឡេង - Suite Habana ភាពយន្តគុយបារបស់សមិទ្ធិករហ្វែរណង់ដូ ពេរ៉េ (២០០៣ , ៨០នាទី) និយាយអេស្ប៉ាញ អក្សររត់ពីក្រោមជាភាសាអង់គ្លេស ខ្សែភាពយន្តនេះគឺតែងជារបៀបកំណាព្យរម្លឹកដល់ទីក្រុងរបស់ប្រទេសគុយបា។ តាមរយៈខ្សែភាពយន្តនេះ យើងនឹងទស្សនាជីវិតប្រចាំថ្ងៃរបស់ជនជាតិគុយបាសាមញ្ញចំនួន១០នាក់។
|
ααΈααΆαα: មជ្ឈមណ្ឌលបុប្ផាណា, អគារលេខ៦៤ ផ្លូវ២០០ ភ្នំពេញ
ααααΆαααααα: www.bophana.org |