|
អង្គការស្ត្រីនៃក្តីសង្ឃឹម Positive Women of Hope
Organization (PWHO) ប្រវត្តិរបស់អង្គការស្ត្រីនៃក្តីសង្ឃឹម
(PWHO) នៅថ្ងៃទី
១៧-២២ ខែ ឧសភា ឆ្នាំ
២០០៤ លោកស្រី
បណ្ឌិត Susan Paxton ជាជនជាតិអូស្ត្រាលី
និង ទីប្រឹក្សាបណ្តាញអ្នក
ផ្ទុកមេរោគអេដស៍ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក
ហៅកាត់ថា APN+(Asian Pacific of people living with HIV/AIDSNetwork) បានអញ្ជើញតំណាងស្ត្រីផ្ទុកមេរោគអេដស៍
គាត់បានអញ្ជើញតំណាងស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍ប្រចាំ
នៅកម្ពុជាចំនួន
០២នាក់ អោយទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីមគ្គុទ្ទេសភាពជាអ្នកដឹកនាំ
សំរាប់ស្ត្រីដែលរស់នៅជាមេរោគអេដស៍
ដើម្បី ឆ្លើយតបទៅ
នឹង ការជួយទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ប្រចាំតំបន់
ធ្វើនៅសណ្ឋាគារ JAYAKARTA ទីក្រុងបាលី
ប្រទេសឥណ្ឌូនេស៊ី
ដោយមានការឧបត្ថម្ភថ្លៃធ្វើដំណើរ
និងការស្នាក់នៅពីអង្គការ the Policy Project ។ តំណាងស្ត្រីរស់នៅជាមួយមេរោគអេដស៍ចំនួន
០២រូបក្នុងនោះមានលោកស្រី
ឌី ម៉ានី អ្នកសំរបសំរួលគំរោងជីប៉ា
អ្នកតស៊ូនៅក្នុងគំរោង
ការចូលរួមយ៉ាងសកម្មរបស់អ្នកផ្ទុក HIV/AIDS (NUNV/GIPA Advocate in BBC WST ផងដែរ) ។
បន្ទាប់ពីសិក្ខាសាលានៅ
ប្រទេសឥណ្ឌូនេស៊ី
នេះមកតំណាងស្ត្រីទាំង
០២រូបនៅក្នុងមានឈ្មោះលោកស្រី
ឌី ម៉ានី គាត់មានគំនិត
ផ្តួចផ្តើម ដើម្បីរៀបចំសិក្ខាសាលាមួយ
នៅទីក្រុងភ្នំពេញ
ស្តីពីមគ្គុទ្ទេសភាពភាពជាអ្នកដឹកនាំ
ដល់ស្ត្រីដែលរស់នៅជាមួយ
មេរោគអេដស៍ បានរៀបចំឡើងតំរូវទៅ
តាមស្ថានភាពជាក់ស្តែង
ឧបសគ្គ និងឱកាសនានា
ដើម្បីពង្រីកការឆ្លើយតបទៅនឹងបញ្ហាអេដស៍
និងតំរូវការស្ត្រីផ្ទុក HIV/AIDS និងកុមាររងផលប៉ះពាល់ដោយសារ HIV/AIDS នាពេលបច្ចុប្បន្ន
និងអនាគតឱ្យគុណភាពជីវិតកាន់តែប្រសើរ
ឡើង។សិក្ខាសាលានេះ
អាចដំណើរការទៅបាន
គឺមានការឧបត្ថម្ភពីអង្គការ The Policy Project និងបានជំនួយបច្ចេកទេស
ក្នុងការបង្រៀនដោយលោកស្រី
បណ្ឌិត Susan Paxton ទីប្រឹក្សាបណ្តាញអ្នកផ្ទុក HIV/AIDS ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក (APN+) ។ តាមអនុលោមមាត្រាទី
៤២ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាស្តីពីការផ្តល់សិទ្ធិបង្កើតអង្គការ
។ក្រោយពីសិក្ខាសាលា
នោះបានបញ្ចប់ក្រុមស្ត្រីដែលផ្ទុក HIV/AIDS ទាំងអស់បានស្វែងយល់ពីតម្រូវការដែលពួកគាត់ចង់បាន
និងមាន កង្វះខាតជីវភាពផ្សេងៗដែលបាន
ជួបប្រទះនិងមានឆន្ទៈរួបរួមគ្នាក៍បានបង្កើតចេញជាអង្គការមួយ
ដែលមានឈ្មោះថា
អង្គការ ស្ត្រីនៃក្តីសង្ឍឹមអង្គការនេះបនាបង្កើត
ឡើងនៅថ្ងៃទី
០៧ ខែ សីហា ឆ្នាំ
២០០៤ ដោយក្រុមស្ត្រី
ដែលផ្ទុក HIV/AIDS ចនួំន
៣៨នាក់ ដែលមានសរសេរជាអក្សរកាត់ថា
អសស និងជាភាសាអង់គ្លេស
Positive of Hope Organization
(PWHO) ក្នុងការតស៊ូមតិស្វែងរកការគាំទ្រដើម្បីជួយដោះស្រាយ
ជីវភាពប្រចាំថ្ងៃដល់ស្ត្រីដែលផ្ទុក
HIV/AIDS និងជួយដល់កុមារដែលរងគ្រោះដោយសារមេរោគអេដស៍/ជំងឺ
អេដស៍ នៅក្នុងសហគមន៍ឱ្យមានគុណភាពជីវិតកាត់តែប្រសើរឡើងព្រមទាំង
ចូលរួមក្នុងការឆ្លើយតបទៅ
និង ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍
នៅក្នុងប្រទេសកម្ពុជា។
គោលដៅរបស់ស្ត្រីនៃក្តីសង្ឍឹម លើកកំពស់គុណភាពជីវិតរបស់ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍និងកុមារដែលរង
គ្រោះដោយសារមេរោគអេដស៍,មេរោគអេដស៍ឱ្យមាន
គុណភាពជីវិតកាន់តែប្រសើរ
ឡើងតាម រយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈតាមបែបសិប្បកម្ម
(កាត់ដេរការ បូបធ្វើអំពីកន្ទេល
ហូល ឬផាមួង ) និងរស់នៅដោយគ្មានការរើស
អើងពីសហគមន៍ជួយពង្រឹង
និងបណ្តុះបណ្តាលស្ត្រីនៅក្នុងសហគនម៍ដើម្បីឆ្លើយតបនិងការជួយទប់ស្កាត់
ការរីករាលដាលនៃមេរោគអេដស៍,ជំងឺអេសដ៍នៅក្នុងប្រទេសកម្ពុជា។ ហេតុអ្វីយើងបង្កើតអង្គការស្ត្រីនៃក្តីសង្ឃឹម ? ចូលរួមកាត់បន្ថយការស្អប់ខ្ពើម
ការរើសអើង និងជួយទប់ស្កាត់ការរីករាលដាល់នៃមេរោគអេដស៍
, ជំងឺ អេដស៍ នៅកម្ពុជា។
ពីព្រោះ ៖ - ប្រទេសកម្ពុជាជាប្រទេសមួយដែលប្រឈមមុខ
នឹងការរីករាលដាលនៃជំងឺអេដស៍ដ៍ធ្ងន់ធ្ងរបំផុតក្នុង
ចំណោមប្រទេស
នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍
។ - ស្ត្រីផ្ទុកមេរោគ
HIV/AIDS និងកុមាររងគ្រោះដោយសារមេរោគ
HIV/AIDS ប្រឈមមុខនឹង
បញ្ហាដូចជាៈ
គោលដៅរបស់ស្ត្រីនៃក្តីសង្ឍឹម
លើកកំពស់គុណភាពជីវិតរបស់ស្ត្រីដែលរស់នៅជាមួយមេរោគអេដស៍
និងកុមារដែលរងគ្រោះដោយសារមេរោគអេដស៍,មេរោគអេដស៍
ឱ្យមានគុណភាពជីវិតកាន់តែប្រសើរឡើង
តាមរយៈការបណ្តុះបណ្តាលជំនាញ
វិជ្ជា ជីវៈតាមបែបសិប្បកម្ម
(កាត់ដេរការ
បូបធ្វើអំពីកន្ទេល
ហូល ឬផាមួង ) និងរស់នៅដោយគ្មានការ
រើសអើងពីសហគមន៍ជួយពង្រឹង
និងបណ្តុះបណ្តាលស្ត្រីនៅក្នុងសហគនម៍ដើម្បីឆ្លើយតបទៅ
និងការជួយទប់ស្កាត់ការ
រីករាលដាលនៃមេរោគអេដស៍
, ជំងឺ អេសដ៍នៅក្នុងប្រទេសកម្ពុជា។គោលបំណងរបស់ស្ត្រីនៃក្តីសង្ឍឹម បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបែបសប្បិកម្ម (កាត់ដេរការបូបធ្វើអំពីកន្ទេលហូលឬផាមួង) ដល់ស្ត្រីដែល
ផ្ទុកមេរោគអេដស៍,ជំងឺអេដស៍
ដើម្បីអោយមានបំណិនក្នុងជីវិត
សំរាប់ដោះស្រាយបញ្ហជីវភាពប្រចាំថ្ងៃរបស់ពួកគេក៏ដូចជានាពេលអនាគត។ បង្កើតសប្បកម្មខ្នាតតូចដល់ក្រុមស្ត្រីផ្ទុកមេរោគអេដស៍,ជំងឺអេដស៍
និងជួយរកទីផ្សារសំរាប់លក់ផលិត
ផលដែលក្រុមស្ត្រីផលិតបានដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ
និងជួយដល់កុមារដែលរងគ្រោះដោយសា
រមេរោគអេដស៍,ជំងឺអេដស៍អោយបានចូលសាលារៀន
និងសំរបសំរួលកុមារទាំងនោះអោយបានចូលមណ្ឌល
ថែទាំ។ បង្កើនសមត្ថភាពចំណេះដឹង
និងជំនាញផ្សេងៗទៅតាមលទ្ឋភាពរបស់ស្ត្រីដែលផ្ទុកមេរោគអេដស៍,ជំងឺ
អេដស៍ដែលអាចធ្វើទៅបានដូចជា ៖
អ្នកអប់រំក្នុងសហគមន៍
អ្នកផ្តល់ប្រឹក្សា
ក្នុងការប្រើប្រាស់ថ្នាំពន្យា
ជីវិត,ថ្នាំឪកាសនិយមផ្សេងៗ
អ្នកផ្តល់ប្រឹក្សាមុន
និងក្រោយធ្វើតេស្តឈាមរកមេរោគអេដស៍
អ្នកនិយាយ អប់រំតាមវេទិការសាធារណះ
រោងចក្រ សាលារៀន
វគ្គបណ្តុះបណ្តាល
សិក្ខាសាលា សិន្និសីទជាតិ
និងអន្តរជាតិផ្សេងៗ
។ ចូលរួមកាត់បន្ថយការស្អប់ខ្ពើមការរើសអើង
និងជួយទប់ស្កាត់ការរីករាលដាល់នៃមេរោគអេដស៍,ជំងឺ
អេដស៍នៅកម្ពុជា។ សកម្មភាព
ចំបងៗ: ១-ដេរកាបូបធ្វើអំពី
(កន្ទេល
ស៊ឹង ហូល ផាមួង) ២-កាត់សំលៀកបំពាក់
(បុរាណ
និងសម័យ) ៣-តម្បាញ (ស៊ឹង) ៤-បញ្ជូនស្ត្រី
និងកុមារផ្ទុកមេរោគអេដស៍ទៅទទួលសេវា
ARV/OI ពីមន្ទីពេទ្យ ៥-មានបន្ទប់ពិគ្រោះសុខភាពស្ត្រី
និងផ្តល់ប្រឹក្សា ៦-បានរៀបចំវគ្គបណ្តុះបណ្តាលជំហ៊ានជាន់ថ្មគ្រូបង្គោលទៅដល់អ្នករងគ្រោះ
និងរងផលប៉ះពាល់ដោយសារ
៧-មរោគអេដស៍
/ជំងឺអេដស៍ (បុរស
ស្ត្រី ក្មេងស្រី
ក្មេងប្រុស) ៨-បានចុះទស្សនៈកិច្ចចែករំលែកបទពិសោធន៍ជាមួយអង្គការ
DCWO ៩-ចុះអប់រំស្តីពីការបង្កើនចំណេះដឹងលើការព្យាបាលថ្នាំ
OI/ARV ទៅដល់ស្ត្រីផ្ទុកមេរោគអេដស៍ ១០- ផ្សព្វផ្សាយពីសម្ព័នប្រជាជនកម្ពុជាប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍
(CACHA) ទៅដល់ស្ត្រីផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ១១-ធ្វើការតស៊ូមតិតាមរយះ
សម្ព័នប្រជាជនប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍
(CACHA)ដូចជា:
សិទ្ធិនារី
ទិវាអុជ ភ្លើងទៀន
និងទិវាអេដស៍១ធ្នូ
១២-ចូលរួមចំកិច្ចប្រជុំជាមួយ
សហគមន៍ស្ត្រីផ្ទុកមេរោគអេដស៍នៅកម្ពុជា
(CCW) ១៣-រៀបចំវេទិកាសហគមន៍
ស្តីពី កាយល់ដឹងពីមេរោគអេដស៍,ជំងឺអេដស៍
១៤-ចុះអប់រំផ្សព្វផ្សាយពី
សុខភាពស្ត្រី
ការចំលង ការបង្ការ
កាថែទាំ និងគាំទ្រទៅដល់សហគមន៍
(ស្ត្រីផ្ទុកមេរោគអេដស៍
ស្ត្រីមេផ្ទះ
បុរសជាប្តី យុវវ័យ..)នៅស្រុកកៀនស្វាយ
។ ១៥-បញ្ជូនបុគ្គលិកអង្គការស្ត្រី
ទៅរៀនភាសាអគ្លេស់
។ |
ខាងក្រោមនេះគឺជាម៉ូតកាបូប
រួមទាំងសំរង់តំលៃ
|
|
អង្គការស្ត្រីនៃក្តីសង្ឃឹម(អ.ស.ស)
POSITIVE WOMEN OF HOPE ORGANIZATION (WPHO) Nş 312, Street 150, Toul
Kork, Tel: (855) 12 852 942, 12 94
14 79, 12 681 475, Email: pwho@yahoo.com |
|
|||
|
គំរូផលិតផល
២០០៧ - PRODUCTS CATALOGUE 2007 |
|||||
|
លេខ Code |
មុខទំនិញ
Description |
រូបថត
Photo |
តំលៃ
|
||